មន្ទីរ​បញ្ច​កោណ​​បញ្ជាក់ថា​​មាន​ផែនការ​​កម្ទេច​​ប្រព័ន្ធ​ការពារ​​ដែនអាកាស​រុស្ស៊ី​

20-09-2019 4:20 pm 950
រូបភាព​​ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី

​មេបញ្ជាការ​កងទ័ព​ជើង​អាកាស​អាមេរិក​ប្រចាំ​តំបន់​អឺរ៉ុប​និង​អាហ្វ្រិក លោក​ឧត្ដមសេនីយ៍​Jeffrey Lee Harrigian បាន​និយាយថា មន្ទីរ​បញ្ច​កោណ​បាន​អភិវឌ្ឍ​ផែនការ​កម្ទេច​ប្រព័ន្ធ​ការពារ​ដែនអាកាស​រុស្ស៊ី នៅ​តំបន់​Kaliningrad​ស្ថិតក្នុង​ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី​។ ផែនការ​វាយប្រហារ​នេះ​អាច​នឹង​ធ្វើឡើង​ក្នុងករណី​ដែល​ទីក្រុង​ម៉ូស្គូ​ធ្វើ​សកម្មភាព​ឈ្លានពាន​។ 

​លោក​ឧត្ដមសេនីយ៍​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា “​ប្រសិនបើ​យើង​ចាំបាច់​ត្រូវកម្ទេច​នៅ​ទីនោះ ប្រព័ន្ធ​ការពារ​ដែនអាកាស​នៅ​Kaliningrad​ពិតជា​ត្រូវកម្ទេច​ដោយ​គ្មាន​ការសង្ស័យ​។ យើង​បាន​ហ្វឹកហាត់​សមត្ថភាព​ទុកជាមុន​ហើយ ហើយ​យើង​ក៏បាន​គិតពី​ផែនការ​នេះ​ច្បាស់លាស់​ដែរ​។ ប្រសិនបើ​វា​ជា​ជម្រើស​ដែលមាន​លទ្ធផល​ល្អ យើង​ត្រៀម​ជាស្រេច​ក្នុង​ការធ្វើ​ប្រតិ​បត្ដិកា​រ​។​”

​លោក​Harrigian​មិន​បានបញ្ជាក់​លម្អិត​ពី​ផែនការ​នោះឡើយ លោក​គ្រាន់តែ​និយាយថា​ការវាយប្រហារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច តាម​អ៊ី​ន​ធឺ​ណេត រួមបញ្ចូល​ការវាយប្រហារ​តាម​ដែនទឹក ដែន​អាកាស ដែន​គោក នៅក្នុង​លំហ គឺជា​ជម្រើស​សម្រាប់​អាមេរិក​បើ​គេច​មិន​ផុតពី​ការប្រឈមមុខ​ដាក់គ្នា​នៅ​ថ្ងៃ​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត