ក្រសួងមហាផ្ទៃ សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​នូវ​និមិត្តសញ្ញា​ខេត្តកណ្តាល ជា​ផ្លូវការ​

20-09-2019 3:58 pm 305

​ក្រសួង​មហា​ផ្ទៃ បានចេញ​សេចក្តីប្រកាស​ស្តីពីការបង្កើត និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​និមិត្តសញ្ញា​ខេត្តកណ្តាល ជា​ផ្លូវការ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​។​

​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា​និមិត្តសញ្ញា​ខេត្ត​កណ្តាល មាន​រាង និង​រូបភាព​ដូចខាងក្រោម​៖​មាន​រាង​មូល​រង្វង់​មូល​មាន​ពណ៌​មាស​ព័ន្ធ​ជុំវិញ​៖ តំណាងឱ្យ​ទឹកដី នៃ​ខេត្តកណ្តាល ដែល​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​។ មហា​ចេតិយ​ចំនួន​៣៖ តំណាងឱ្យ​ជាតិ​សាសនា ព្រះមហាក្សត្រ និង​តំណាង​ឱ្យអំណាច​ទាំង​៣ របស់​រដ្ឋ គឺ​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ​។​ព្រះ​សក្យមុនីចេតិយ​៖ តំណាងឱ្យ​ទី​តម្កល់​នូវ​ព្រះ​សារីរិកធាតុ ជាទីគោរព​សក្ការៈ​របស់​ប្រជាជន​កម្ពុជា ចំពោះ​ព្រះពុទ្ធសាសនា​កំពូល​ចេតិយ​៖ តំណាងឱ្យ​អរិយធម៌ និង​ភាព​ខ្ពង់ខ្ពស់ នៃ​ប្រជាជាតិ​កម្ពុជា តាំងពី​បុរាណសម័យ​។

​ក្បូរ​ក្បាច់រចនា​៖ តំណាងឱ្យ​ភាព​ស៊ីវិល័យ ភាព​រីកចម្រើន ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការ​ប្រែក្លាយ​ទឹកដី​ជនបទ​ទៅជា​ទីក្រុង ឆ័​ត្ររួត​៧​ជាន់​៖ តំណាងឱ្យ​ថ្ងៃ​ទាំង​៧ នៃ​សប្តាហ៍ និង​ថ្ងៃជ័យ​ជំ​នៈ ៧ មករា​។​ភ្នំ​ព្រះ​រាជទ្រព្យ​៖ តំណាងឱ្យ​មណ្ឌល​ដែនដី និង​ការគ្រប់គ្រង​ទឹកដី នៃ​ខេត្តកណ្តាល​។​ដើមឈើ​ពណ៌​បៃតង​៖ តំណាងឱ្យ​បរិស្ថាន​ល្អ សំបូរ​ទៅដោយ​ធនធានធម្មជាតិ រុក្ខជាតិ​គ្រប់​ប្រភេទ និង​ភាព​រីកចម្រើន​នៃ​វិស័យ​កសិកម្ម​។ ពពក​៖ តំណាងឱ្យ​ភាពត្រជាក់ត្រជុំ សុខដុមរមនា​របស់​ប្រជាជន​កម្ពុជា ដែល​រស់នៅ​ក្រោម​ដំបូល នៃ​សុខសន្តិភាព​ក្នុង​ទឹកដី​នៃ​កម្ពុជា​៕

 

ព័ត៌មានផ្សេងទៀត