ក្រសួងទេសចរណ៍៖៦ចំណុចដើម្បីដើម្បីឈ្នះពានបរិស្ថានគ្មានផ្សែងបារី

20-09-2019 11:56 am 130
  ស្តាប់
ស្តាប់ជាសំឡេង

លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅក្នុងពិធីប្រគល់ពានដល់ភោជនីយដ្ឋាន និងសណ្ឋាគារ ដែលអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីបានល្អ ឆ្នាំ២០១៩-២០២០បានលើកឡើងថា  ដើម្បីឈ្នះពានបរិស្ថានគ្មានផ្សែងបារី អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម ត្រូវគោរពតាមលក្ខខណ្ឌចំនួន ៦ចំណុចដូចជា៖

ទី១៖ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅកន្លែងរបស់ខ្លួន ទោះក្នុងទម្រង់ណាក៏ដោយ។ទី២៖ ត្រូវតាំងបង្ហាញ ឬលក់តែបារីដែលមានសារព្រមានសុខភាព ជារូបភាព និងជាភាសាខ្មែរ ដែលមានទំហំ ៥៥%បោះពុម្ពនៅផ្នែកខាងលើនៃផ្ទៃសំខាន់ទាំងពីរ នៃកញ្ចប់ផលិតផលថ្នាំជក់ *ទី៣៖ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់បានតែមួយកញ្ចប់ក្នុងមួយម៉ាក់នៅកន្លែងលក់ ឬតូបលក់ ឬក្នុងហាងលក់ផលិតផលថ្នាំជក់មួយប៉ុណ្ណោះ ហើយទូ ឬសម្ភារៈតាំងបង្ហាញត្រូវមានពណ៌ត្នោត លាត និងមានទំហំមិន លើសពីពីរពាន់សង់ទីម៉ែត្រការ៉េ។

*ទី៤៖ ត្រូវបិទស្លាកសញ្ញាហាមជក់បារីនៅកន្លែងមើលឃើញច្បាស់*ទី៥៖ មិនត្រូវដាក់តាំង ឬបង្ហាញប្រដាប់នោះក្រញ៉ូមបារីនៅក្នុងកន្លែងរបស់ខ្លួន ទោះក្នុងទម្រង់ ទំហំ និងប្រភេទណាក៏ដោយ*ទី៦៖ ត្រូវបង្គាប់ឲ្យអ្នកជក់បារីទៅជក់ខាងក្រៅ បើអ្នកជក់មិនគោរពតាម ត្រូវសហការជាមួយសមត្ថកិច្ចមូលដ្ឋានដើម្បីចាត់វិធានការបន្ត។លោកបន្តថា ចំពោះម្ចាស់អាជីវកម្មទាំងឡាយណាដែលមិនបានគោរពតាមតាមលក្ខខណ្ឌទាំង៦ ខាងលើនេះ ក្រសួងទេសចរណ៍មិនផ្តល់ ឬបន្តអាជ្ញាបណ្ណជូនឡើយ ហើយថែមទាំងប្រឈម មុខនឹងការផាកពិន័យថែមទៀតផង។

ជាងនេះទៀត ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរនៅតាមរមណីយដ្ឋានផ្សេងៗ និងតំបន់ទេសចរណ៍ ធ្វើអោយភ្ញៀវទេសចរណ៍ទទួលបាននូវផាសុខភាព ពេលមកទស្សនា ដែលនេះជាសក្តានុពលក្នុងការបង្កើនចំណូលជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍។

គូសបញ្ជាក់ផងដែរថា តាមការស្រាវជ្រាវដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គ ការសហប្រជាជាតិ អង្គការសុខភាពពិភព លោក និងលេខាធិការដ្ឋាននៃអនុសញ្ញាត្រួតពិនិត្យ ថ្នាំជក់ បានរកឃើញថា ប្រជា ពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់៕

 

 ពាក្យគន្លឹះ  ក្រសួងទេសចរណ៍បារី

ព័ត៌មានផ្សេងទៀត