កម្មករនិយោជិតនឹង​ទទួលបាន​ប្រាក់​ឈ្នួល​១៩០​ដុល្លារ សម្រាប់​ឆ្នាំ​២០២០

20-09-2019 11:25 am 150

​នៅ​ទីបំផុត​! ប្រាក់​ឈ្នួល​កម្មករ និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០ ត្រូវ​បាន​សម្រេច​ជា​ផ្លូវកា​រហើយ ដោយ​ទទួលបាន​១៩០​ដុល្លារ​។

​ការសម្រេច​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ត្រីភាគីរ​វា​ង​តំណាង​សហជីព និយោជក និង​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ ដោយ​ក្រុមប្រឹក្សា​ការងារ បាន​បោះឆ្នោត​លើ​តួលេខ​១៨៧​ដុល្លារ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានសម្រេច​បន្ថែម​៣​ដុល្លារ​។

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ ប្រាក់​ឈ្នួល​អប្បបរមា ១៩០​ដុល្លារ​នេះ នឹង​ចាប់ផ្តើម​ដំឡើង​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២០ តទៅ​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​គោលនយោបាយ ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។​

​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត ក្នុង​វិស័យ​វាយ​ន​ភ​ណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០​នេះ មាន​ការកើនឡើង ៨​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​ប្រាក់​ឈ្នួល​របស់​កម្មករ​មាន​ត្រឹម ១៨២​ដុល្លារ​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត