ប្រាសាទ​ស្រះស្រង់​គ្រោង​​ជួសជុល​ឡើងវិញ​បន្ទាប់ពីរង​ការ​បាក់បែក​​ដោយ​កត្តា​ធម្មជាតិ​​

20-09-2019 11:15 am 115

​អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​និង​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​ឡើងវិញ នាពេល​ឆាប់ៗ​នេះ បន្ទាប់ពី​បច្ចុប្បន្ន​ប្រាសាទ​នេះ​ត្រូវបាន​រង​ការ​បាក់បែក​ដោយសា​រកត្តា​ធម្មជាតិ​។​សម្រាប់​ការជួសជុល​នេះ មាន​ការចូលរួម​ពី​វិស័យ​ឯកជន​ដោយមាន​ការបរិច្ចាគ​ថវិកា​ទាំងស្រុង​ពី​លោកស្រី​សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ។ 

​តាមរយៈ​ស្មារតី​រួមចំណែក​នេះ គេ​សង្កេតឃើញថា​វិស័យ​ឯកជន​បាននិងកំពុង​តែ​ចូលរួម​យ៉ាងសកម្ម​លើ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។ ជាមួយគ្នានេះដែរ នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោកស្រី​សៀង ចាន់​ហេង បាន​ចូល​រួមជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​កិច្ចការ​បេតិកភណ្ឌ​នេះ ដែល​លើកទីមួយ​គឺ​លោកស្រី បាន​រ៉ាប់រង​ជួសជុល​រហាត់ទឹក​បុរាណ​មួយ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​បច្ចុប្បន្ន​កំពុងដំណើរកា​រ​ជួសជុល​។ គួរ​បញ្ជាក់ថា ប្រាសាទ​កណ្ដាល​ស្រះស្រង់​ដែល​ស្ថិតនៅ​មុខ​ខាងកើត​ប្រាសាទបន្ទាយក្ដី កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​ស​.​វ​ទី​១២៕

ព័ត៌មានផ្សេងទៀត