​ប្រជាពលរដ្ឋ​ប្រទះឃើញ​សំបុក​សត្វ​ត្រដក់​តូច​​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​​

20-09-2019 10:24 am 458

​អង្គការ WCS បានឱ្យដឹងថា កសិករ ឈ្មោះ កំ​សាន ម៉ុម រស់នៅ​ភូមិ​ស្រែ​ខ្ទុង ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បាន​រកឃើញ​សំបុក​សត្វ​ត្រដក់​តូច​ចំនួន​៥​សំបុក នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ​។ WCS ថា​ត្រដក់​តូច​គឺជា​សត្វ​ស្លាប​មួយ​ប្រភេទ​ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ជិត​ផុត​ពូជ​។​

​លោក ម៉ុម ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​អង្គការ WCS ចំនួន ៣០.០០០​រៀល​ក្នុង​មួយ​សំបុក ជា​ការលើកទឹកចិត្ត​ដែល​បាន​រាយការណ៍​ជូន​អង្គការ WCS អំពី​ការរកឃើញ​សំបុក​សត្វ​ត្រដក់​តូច​ទាំងនេះ និង​មិន​យក​ពង​របស់​វា​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម អង្គការ WCS បានជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ក្នុងភូមិ​ស្រែ​ខ្ទុង ចំនួន ៥​ក្រុម ក្នុង​មួយក្រុម​មាន​សមាជិក​ពីរ​នាក់ ដើម្បី​យាម​ការពារ​សំបុក​សត្វ​ទាំងនេះ​។ «​ក្រុម​នីមួយៗ មាន​ភារកិច្ច​យាម​ការពារ​សំបុក​និង​ពង​សត្វ​ត្រដក់​តូច ២៤​ម៉ោង​រៀងរាល់ថ្ងៃ រហូតដល់​វា​ញាស់​ហើរ​ចាកចេញ​ពី​សំបុក​ដោយ​សុវត្ថិភាព​។​»

​អង្គការ WCS  បាន​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ សហគមន៍​បាន​រកឃើញ​សំបុក​សត្វ​ប្រភេទ​នេះ​ចំនួន ១១​សំបុក ហើយ​ពួកគាត់​បាន​យាម​ការពារ​យ៉ាង​ហ្មត់ចត់​រហូតដល់​វា​ញាស់​ហើរ​ចេញ​ដោយ​ជោគជ័យ​៕

 ពាក្យគន្លឹះ  wcsសំបុកត្រដក់តូច

ព័ត៌មានផ្សេងទៀត