ទឹកឃ្មុំ​លាយ​ជាមួយ​សាប៊ូកក់សក់ ជួយ​ជំរុញ​ដល់​ការលូតលាស់​សក់​

19-09-2019 7:51 pm 272

​មាន​ផលិតផល​ជំនួយ​សក់​ជាច្រើន​ដាក់លក់​លើ​ទីផ្សារ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់បាន​សក់​ក្រាស់​និង​ដុះ​លូតលាស់​លឿន ប្រកបដោយ​សុវត្ថិភាព សាកល្បង​កក់សក់​ជាមួយ​ទឹកឃ្មុំ​។ មិនមែន​យក​ទឹកឃ្មុំ​តែមួយ​មុខមក​កក់សក់​ទេ ប៉ុន្តែ​អ្នក​ត្រូវយក​ទឹកឃ្មុំ​សុទ្ធ​២​ស្លាបព្រា លាយ​ជាមួយ​សាប៊ូ​ដែល​ស័ក្តសម​ជាមួយ​ស្បែកក្បាល​និង​សរសៃសក់​របស់​អ្នក ចំនួន​២​ស្លាបព្រា​។ បន្ទាប់មក​យក​សាប៊ូ​លាយ​ទឹកឃ្មុំ​នេះ កក់សក់​របស់​អ្នក ទៅតាម​ទម្លាប់​ដែល​ធ្លាប់ធ្វើ​កន្លងមក​។ អ្នក​ត្រូវ​កក់សក់​ជាមួយ​សាប៊ូ​លាយ​ទឹកឃ្មុំ​នេះ រៀងរាល់​មួយ​សប្តាហ៍​២​ដង​។ លក្ខណៈសម្បត្តិ បំប៉ន​និង​ផ្តល់​សំណើម ដែលមាន​នៅក្នុង​ទឹកឃ្មុំ ជួយ​ពង្រឹង​ដល់​ឫស​សក់ ក៏ដូចជា​សរសៃសក់​ផងដែរ​។ ទឹកឃ្មុំ​ក៏មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាចជួយ​លុបបំបាត់​រ៉ាឌីកាល់​សេរី ដែល​បំផ្លាញ​ស្បែកក្បាល​របស់​អ្នក ៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត