ក្នុង​ខែសីហា​​ស្រា​បៀរ​​ជប៉ុន​​នាំ​ចូលទៅ​​កូរ៉េខាងត្បូង​​ធ្លាក់ចុះ​​៩៧​ភាគរយ​

19-09-2019 4:53 pm 129
រូបភាពដែលបញ្ជាក់ថាកូរ៉េខាងត្បូងមិនលក់ផលិតផលជប៉ុនទេ

​ការនាំ​ចូល​ស្រា​បៀរ​ពី​ប្រទេស​ជប៉ុន​ចូល​ប្រទេស​កូរ៉េខាងត្បូង បាន​ធ្លាក់ចុះ​ស្ទើរតែ​ស្មើ​០​ភាគរយ​កាលពី​ខែ​មុន ដោយសារតែ​ប្រជាជន​នាំគ្នា​ឈប់​ផឹកស្រា​ជប៉ុន ចន្លោះពេល​ប្រទេស​ទាំង​ពីរបាន​ប្រឈមមុខ​ដាក់គ្នា​ជុំវិញ​រឿង​ពាណិជ្ជកម្ម​និង​ជម្លោះ​ប្រវត្ដិសាស្ដ្រ​។ នេះ​បើតាម​ទិន្នន័យ​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។ ក្រុមហ៊ុន​ជប៉ុន​បាន​ដឹកជញ្ជូន​ស្រា​បៀរ​តម្លៃ​២២៣,០០០​ដុល្លារ ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​ខែ​សីហា ធ្លាក់ចុះ​៩៧​ភាគរយ​ប្រៀបធៀប​នឹង​ឆ្នាំមុន ដែលមាន​រហូតដល់​៧.៥៧​លាន​ដុល្លារ​។ មុនពេល​ផ្ទុះ​ភាព​តានតឹង ស្រា​បៀរ​ជប៉ុន​ពិតជា​ការចូលចិ​ត្ដរបស់​ប្រជាជន​កូរ៉េខាងត្បូង ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​តាំងពី​ឆ្នាំ​២០១០​។ ប៉ុន្ដែ​ចំណាត់ថ្នាក់​បាន​ធ្លាក់​មក​នៅ​ទី​១៣​វិញ​ក្នុង​ខែ​មុន នៅពេល​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង​៕

ព័ត៌មានផ្សេងទៀត