កម្លាំងចម្រុះ​រកឃើញ​ជ​ន​រងគ្រោះ​ម្នាក់​ហើយ​ក្នុងករណី​ដីភ្នំ​បាក់​សង្កត់​

19-09-2019 4:45 pm 294

​ក្រោយ​បើក​ប្រតិបត្តិ​ការរុករក នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ កម្លាំង​ចម្រុះ​ដែល​មាន​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាន​រក​ឃើញ​ជនរងគ្រោះ​ម្នាក់​ហើយ ក្នុងចំណោម​២​នាក់ ដែល​បាន​បាត់​ខ្លួន ក្នុងករណី​ដីភ្នំ​បាក់​សង្កត់ ស្ថិត​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោ​ក ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។

​បើ​តាម​ការបញ្ជាក់ របស់​មន្ត្រី​យោធា​ប្រចាំការ​យោធភូមិភាគ​ទី​៥ បានឲ្យដឹងថា ជនរងគ្រោះ​ម្នាក់​ដែល​ទើប​រកឃើញ​នេះ នៅ​មានជីវិត​នៅឡើយ មានឈ្មោះ ឆាន កុយ អាយុ​១៧​ឆ្នាំ តែ​រងរបួស​មួយចំនួន​។

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៧​នាក់ បាន​ចូល​ទៅ​ក្នុងព្រៃ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោ​ក ហើយ​ត្រូវបាន​ជំនន់​ទឹកភ្លៀង​វាយប្រហារ​បណ្តាលឲ្យ​ដី​ភ្នំ​បាក់​សង្កត់ ក្នុងនោះ​មាន​ពលរដ្ឋ​៤​នាក់ បាន​រត់​រួច​ខ្លួន ម្នាក់​រងរបួស​ធ្ងន់ និង​២​នាក់​បាត់​ខ្លួន តែ​ឥឡូវ​បាន​រកឃើញ​ម្នាក់​ហើយ​៕

ព័ត៌មានផ្សេងទៀត