លោក​ផៃ ស៊ីផា​ន​៖​លោក​សម រង្ស៊ី​យក​ឈាម​ពលរដ្ឋ​ខ្មែរ​ធ្វើ​ជា​ព្រំ​ដើម្បី​ការពារ​អំណាច​ផ្ទាល់ខ្លួន​

19-09-2019 4:06 pm 121

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា អ្វី​ដែល​សម រង្ស៊ី​ចំណេញ ពី​ការ​ខំ​ប្រឹង​ធ្វើ​តាម​សេណា​រី​យ៉ូ របស់​បរទេស គឺ​ការយក​ឈាម​របស់​ប្រជាពលរដ្ឋ​ខ្មែរ មក​ធ្វើជា​ព្រំ​ដើម្បី​អំណាច​ផ្ទាល់​ខ្លួន និង​ចង់បង្ហាញ​ឲ្យគេ​គាំទ្រ​រូបលោក​។​នេះ​ជា​អ្វី​ដែល​លោក​ផៃ ស៊ីផា​ន បានលើកឡើង នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ឆ្នាំ​២០១៩ ស្តីពី​«​ករណី​ប្រមាថ​ព្រះមហាក្សត្រ​»​នា​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក​ផៃ ស៊ីផា​ន បានលើកឡើង​បន្ថែមថា ពេល​នេះ​ប្រហែលជា​លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​អតីត​បក្ស​សង្គ្រោះ​ជាតិ បាត់បង់​នូវ​ការ​មិន​ទុកចិត្ត​ពី​បរទេស​ហើយ ទាក់ទង​នឹង​សកម្មភាព​នយោបាយ​របស់លោក ហេតុដូចនេះ​ហើយ ទើប​លោក​បាន​ធ្វើ​ទាំង​សង្គ្រាម​ចិត្តសាស្ត្រ និង​ចលនា​ភេរវកម្ម ។​លោក​បន្តថា ទន្ទឹមនឹងនេះ​ដែរ គ្មាន​អ្វី​ដែល​ចំណេញ​ក្រៅ​តែ​ពី​ការ​បាត់បង់​ជីវិត និង​ជោគវាសនា​របស់​ប្រជាពលរដ្ឋ ដែល​ដើរ​តាម​តែ​ប៉ុណ្ណោះ​...

​សំឡេង​លោក​ផៃ ស៊ីផា​ន​៖

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​អះអាង​ដែរ​ថា ចំពោះ​រាជរដ្ឋាភិបាល​វិញ​មិន​បាន​ទទួល​ផល​ចំណេញ​នោះទេ​គឺ​មានតែ​ការខាតបង់​ទាំង​ពេលវេលា ក៏​ដូចជា​ការរក្សា​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក និង​បស្ចឹម​ប្រទេស​មួយចំនួន​ទៀត​។​លោក​បន្ថែមថា ទោះបីជា​មាន​ការខាតបង់​តិច​តូច​ក៏ដោយ ក៏​កម្ពុជា​នៅតែ​មាន​សមត្ថភាព​ថែរក្សា​សន្តិភាព និង​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះដែរ លោក​ផៃ ស៊ីផា​ន ក៏​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​យកចិត្ត​ទុកដាក់​ពី​សកម្មភាព​ភេរវកម្ម របស់​អង្គការ​មួយ​ដែល​កើត​លើ​ទឹកដី​របស់​ខ្លួន នៅពេល​ដែល​លឺថា គេ​កំពុងតែ​ញុះញុង​ឲ្យ​កងទ័ព​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់​កម្ពុជា​៕

 ពាក្យគន្លឹះ  លោកផៃ ស៊ីផាន

ព័ត៌មានផ្សេងទៀត