អ្នកជំនាញ​៖​​ឥណ្ឌា​នឹង​​ទទួលបាន​​ប្រយោជន៍​​ពី​សង្គ្រាម​​ពាណិជ្ជកម្ម​​អាមេរិក​-​ចិន​

19-09-2019 11:49 am 137
រូបភាព​ទង់ជាតិឥណ្ឌា

​បើតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​នៃ​ធនាគារ​សិង្ហ​បុរី​DBS បាន​ប្រាប់​ទី​សារព័ត៌មាន​CNBC​ថា ប្រទេស​ឥណ្ឌា​អាច​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​ចិន​។ ឥណ្ឌា​អាច​បង្កើន​ជំហរ​ពាណិជ្ជកម្ម​របស់​ខ្លួន ចន្លោះពេល​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​កំពុង​ជាប់គាំង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម ជាពិសេស​ស្ថិតក្រោម​គោលការណ៍​ដែល​អាមេរិក​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​។ ក្រៅពី​ការធ្វើ​ពាណិជ្ជកម្ម​លំហូរ​នៃ​ការវិនិយោគ​គឺជា​ឱកាស​មួយ​ផងដែរ​សម្រាប់​ឥណ្ឌា ព្រោះ​ឥណ្ឌា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ដោយសារ​តែមាន​ក្រុមហ៊ុន​ទៅ​វិនិយោគ​នៅ​ឥណ្ឌា​។ ចំណែក​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដូចជា​ប្រទេស​វៀតណាម ក៏​នឹង​ក្លាយជា​អ្នកឈ្នះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះដែរ​។​

​គួរ​បញ្ជាក់ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​-​ចិន បាន​បង្ក​ភាពវឹកវរ​យ៉ាងខ្លាំង​ដល់​ទីផ្សារ​អន្ដរជាតិ​។ អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញថា ប្រសិន​គ្មាន​ដំណោះស្រាយ​បញ្ចប់​ភាព​តានតឹង សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ជះឥទ្ធិពល​កាន់តែ​អាក្រក់​។ ប៉ុន្ដែ​ទន្ទឹមគ្នា​ក៏មាន​បណ្ដា​ប្រទេស​មួយចំនួន អាច​ទទួលបាន​ផលប្រយោជន៍​ផងដែរ​៕

ព័ត៌មានផ្សេងទៀត