​ប្រតិភូ​ខេត្ត​មួយ​របស់​ចិន​​មក​សិក្សា​ស្វែងយល់​ចំនួន​៤​ចំណុច​​លើ​វិស័យ​កសិកម្ម​កម្ពុជា​​

19-09-2019 11:47 am 88

​ដោយ​មើលឃើញ​ពី​ការវិវឌ្ឍ​ជា​វិជ្ជមាន​យ៉ាង​លឿន​គួរឲ្យ​កត់សម្គាល់រប​ស់​កម្ពុជា ប្រតិភូ​ខេត្ត​ហៃ​ណាន​មក​ធ្វើ​ទស្សនកិច្ច ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​អំពី​៖ ទី​១-​ស្ថានភាព និង​សក្តានុពល​វិនិយោគ​លើ​អនុវិស័យ​វារីវប្បកម្ម ទី​២-​ការបង្កើត​សួន​គំរូ​ដំណាំ​ឈើ​ហូប​ផ្លែ និង​បន្លែ​ដែល​គ្មាន​សារ​ធាតុគីមី ទី​៣-​ការបង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជ​ដំណាំ​ត្រូពិច និង​សិក្សា​ពី​ជំងឺឆ្លង​ដំណាំ​នៅ​កម្ពុជា និង​ទី​៤- ពិនិត្យ​លទ្ធភាព​ផ្តល់​កិច្ចសហការ​ជួប​រៀបចំ​បង្កើត​បណ្ឌិតសភា​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​អភិបាលរង​ខេត្ត​ហៃ​ណាន លោក Mr.LIU Pingzhi ក្នុងជំនួប​ពិភាក្សា​ជា​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៩​។​

​អភិបាលរង​ខេត្ត​ហៃ​ណាន​ប្រទេស​ចិន បាន​ប្រាប់​លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​កម្ពុជា អំពី​ស្ថានភាព​ភូមិសាស្ត្រ ទឹកដី ប្រជាជន ការគ្រប់គ្រង​រដ្ឋបាល ការរីកចម្រើន​លើ​វិស័យ​កសិកម្ម បច្ចេកវិទ្យា​ផ្សេងៗ តំបន់​សេដ្ឋកិច្ច​ពិសេស សក្តានុពល​ទេសចរណ៍ សក្តានុពល​ព្រៃឈើ ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ បច្ចេកវិទ្យា​ទាន់សម័យ​របស់​ខេត្ត​ហាយ​ណាន​។ ដើម្បី​ពង្រឹង​និង​ពង្រីក​ចំណង​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួងកសិកម្ម​កម្ពុជា ជាមួយ​ខេត្ត​ហាយ​ណាន អភិបាលរង​ខេត្ត​មួយ​នេះ បាន​អញ្ជើញលោក វេង​សាខុន ដឹកនាំ​ប្រតិភូ​ក្រសួង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ចំពេល​ដែល​ខេត្ត​នេះ​នឹងធ្វើ​ការរៀបចំ​តាំង​ពិ​ពណ៌​ផលិតផល​កសិកម្ម ហើយ​ខេត្ត​នឹង​សូម​ស្វាគមន៍​ចំពោះ​កសិផល​កម្ពុជា​ក្នុង​ពិ​ពណ៌​នោះ​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា ក្នុងជំនួប​ពិភាក្សា​រវាង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា ជាមួយ​ប្រតិភូ​ខេត្ត​ហៃ​ណាន គឺ​មានបំណង​៖ ទី​១. ធ្វើ​ការផ្លាស់ប្តូរ ចែករំលែក​បទពិសោធ​ន៍ និង​សហកា​រលើ​វិស័យ​កសិកម្ម និង​ទី​២-​ពិភាក្សា​លើ​ការងារ​សំខាន់ៗ​ទាក់ទង​នឹង​ការរៀបចំ​បង្កើត​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​កសិកម្ម​កម្ពុជា (Cambodian Academy of Agricultural Science, CAAS)​។​

​យ៉ាងណាក៏ដោយ​បើតាម​លោក វេង សាខុន ក្នុងជំនួប​បាន​បញ្ជាក់ថា ចំពោះ​ការរៀ​ចំ​បង្កើត​បណ្ឌិ​តសភាវិទ្យា​សាស្ត្រ​កសិកម្ម​កម្ពុជា លោក​បាន​ថ្លែង​បញ្ជាក់ថា​វា​ពិតជា​មាន​សារប្រយោជន៍​ក្នុង​ការបង្កើត​កិច្ចសហប្រតិបត្តិកា​រលើ​វិស័យ​កសិកម្ម ស្វែងយល់​ចែករំលែក​បទ​ពិ​សោ​ន៍​កសិកម្ម​រវាង​ភាគី​ទាំងពីរ ហើយ​ដែល​បទពិសោធន៍​ដ៏​ល្អៗ​នេះ កម្ពុជា​កំពុង​ត្រូវ​ការចាំបាច់ ដើម្បី​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ទាំង​ពេលបច្ចុប្បន្ន ក៏ដូចជា​អនាគត​។ លោក​លើ​កថា ចំពោះ​កម្មវត្ថុ​ទី​២ និង​ទី​៣ ខាងលើ ក្រសួង​រីករាយ​ស្វាគមន៍​និង​ផ្តល់​កិច្ចសហការ​យ៉ាង​ពេញលេញ ស្របពេល​ដែល​ក្រសួង​កំពុង​សិក្សា ពិនិត្យ​និង​វាយតម្លៃ​លើ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម នៅ​ខេត្តស្ទឹងត្រែង​លើ​ផ្ទៃដី​ជាង ៦០០​ហិតា ហើយ​កម្មវត្ថុ​ទាំងពីរ​អាច​យកទៅ​សហការ​អនុវត្ត​នៅ​ទី​នោះបាន​។​

​លោក វេង សាខុន ក៏បាន​ស្នើសុំ​ឲ្យ​ខេត្តហាយ​ណាន​ជួយ​លើ​វិស័យ​ព្រៃឈើ​ផងដែរ​។ ចំពោះ​ការអញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច លោក​ថា​នឹង​ពិនិត្យ​លទ្ធភាព និង​ពេលវេលា​សមស្រប​នឹង​អញ្ជើញ​ទៅ​ចូលរួម​ការតាំង​ពិ​ពណ៌ ហើយ​សង្ឃឹមថា​កម្ពុជា​នឹងមាន​ផលិផល​កសិកម្ម​មួយចំនួនយ​កទៅចូលរួម​ដាក់​តាំងពិពណ៌​នាឱកា​ស​នោះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត