កម្ពុជា​នឹងធ្វើ​យុទ្ធនាការ​​សម្អាត​បរិស្ថាន​​ដើម្បី​អបអ​រ​​«​ទិវា​ពិភពលោក​ស្អាត​»​​នៅ​ទូទាំងប្រទេស​​

19-09-2019 10:53 am 93

យោងតាម​ក្រសួងទេសចរណ៍​បានឲ្យដឹងថា គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​អង្គការ Let's do it! World គ្រោង​រៀបចំ «​ទិវា​ពិភពលោក​ស្អាត​» នៅ​ទូទាំងប្រទេស នា​ថ្ងៃទី​២១ ខែកញ្ញា​ខាងមុខនេះ ដើម្បី​អបអរសាទរ «​ទិវា​ពិភពលោក​ស្អាត​» ដោយបាន​អំពាវនាវ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​យុទ្ធនាការ​នេះ​ឱ្យបាន​ច្រើន​កុះករ​។​

​គួរ​រំលឹក​ឡើង​ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ទិវា​ពិភពលោក​ស្អាត​ត្រូវបាន​រៀបចំឡើង​នៅ​១៥៧​ប្រទេស និង​មាន​អ្នកចូលរួម​សរុប​ប្រមាណ ១៧.៨​លាន​នាក់ និង​សំរាម​ប្រមាណ ៨៨,៥០០​តោន ត្រូវបាន​ប្រមូល​ក្នុង​យុទ្ធនាការ​នោះ​។ សម្រាប់​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​បន្ត​ចូលរួម​រៀបចំ​ទិវា​ពិភពលោក​ស្អាត​បន្តទៀត ដើម្បី​ជា​ចំណែក​មួយ​នៃ​ពិភពលោក​ផង និង​ដើម្បី​ជា​ការផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​អំពី​អនាម័យ និង​បរិស្ថាន​ផង​៕


ព័ត៌មានផ្សេងទៀត