ស្នងការក្រុងភ្នំពេញ៖មន្ត្រីនគរបាល ភា ស្រីល័ក្ខ ត្រូវបានបណ្តេញចេញ ពីក្របខណ្ឌតាំងពីឆ្នាំ២០១៨

19-09-2019 8:40 am 3457

បន្ទាប់ពីមានការផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា មានមន្រ្ដីនគរបាលជាស្រ្ដីម្នាក់ បានបោកប្រាស់ជនបរទេស តាមរយៈជួយរត់ការធ្វើVisa និងទិដ្ឋការនោះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្នង​ការដ្ឋានគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្រ្ដីរូបនោះ ត្រូវបានបណ្ដាញចេញពីក្របខណ្ឌនគរ​បា​​លជាតិ តាំងពីឆ្នាំ២០១៨មកម្លេះ។

ប្រភពដដែល បានបញ្ជាក់ ថា”ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជូនសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅឲ្យបានជ្រាប ថា មន្ត្រីឈ្មោះ ភា ស្រីល័ក្ខ ភេទស្រី ឋាន:អនុសេនីយ៍ទោ អត្តលេខ​៧​៤​​៨​៤៥ ត្រូវបានបណ្តេញចេញ ពីក្របខណ្ឌនគរបាលជាតិ តាំងពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែប្រសិនបើបុគ្គលរូបនេះប្រព្រឹត្តិបទល្មើសផ្សេងៗ សូមបងប្អូនទៅដាក់ពាក្យបណ្តឹងតាមបណ្តាប៉ុស្តិ៍ ខណ្ឌ សមត្ថកិច្ច​នឹងចាត់វិធានការតាមផ្លូវច្បាប់”៕

 

 

ព័ត៌មានផ្សេងទៀត