ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបន្លំខ្លួនជាអាវុធហត្ថ និងប្រមាថ ស្ថាប័ននគរបាល

19-09-2019 8:17 am 255

កម្លាំងជំនាញការិយាល័យ បទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែ​កញ្ញា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបន្លំស្លៀកពាក់ ឯកសណ្ឋានកងរាជអាវុធហត្ថ និងបាន​ប្រមាថ ស្ថាប័ននគរបាល តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមានគណនីហ្វេសប៊ុក​ឈ្មោះថា សម្បត្តិ ប៉ាសុមាលី។ ជនសង្ស័យរូបនេះ មានឈ្មោះគង់ សម្បត្តិ ភេទប្រុស មានទីលំនៅបច្ចុ​ប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះ សីហនុ មុខរបមិនពិតប្រាកដ។

កាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ សម្បត្តិ ប៉ាសុមាលី បានស៊ែរព័ត៌មានមួយ ហើយបានសរសេ​រ ថា”អាវុធហត្ថគឺខ្លាំងជាងពួកប៉ូលីស ចាំតែទារលុយខុសរបៀបអញ្ចឹង បើធ្វើការវិញមិនទាន់ចិត្តទេ កងរាជ​អាវុធ ហត្ថលើផ្ទៃប្រទេសខ្លាំង”។ បច្ចុប្បន្នកម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងនីតិវិធីតាមនិតិវិធីច្បាប់៕

ព័ត៌មានផ្សេងទៀត