ស្នងការ​ត្រៀមកម្លាំង​ជាង​២​ពាន់​នាក់​ការពារ​សន្តិសុខ​នៅ​ថ្ងៃបុណ្យ​ភ្ជុំ​

18-09-2019 9:11 pm 116

​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដាក់​ផែនការ​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​បទល្មើស​ផ្សេងៗ​កើតឡើង ពិសេស​ដើម្បី​បង្ក​ភាពកក់ក្តៅ​ជូន​ពលរដ្ឋ​ក្នុង​ពេល​ធ្វើដំណើរ​ទៅកាន់​វត្ត​អារាម​នានា និង​ទៅ​ស្រុកកំណើត ...

​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា សម្រាប់​ខែ​នេះ គឺជា​ខែ​ដែល​ពលរដ្ឋ​កំពុង​ប្រារព្ធ​ពិធី​កាន់បិណ្ឌ ភ្ជុំ​បិណ្ឌ ដូច្នេះ កងកម្លាំងប្រដាប់អាវុធ​ទាំង​២​ភេទ អាជ្ញាធរ​ដែនដី កម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ក្នុង​ពេល​ធ្វើដំណើរ​ទៅ​វត្ត​អារាម និង​ក្នុង​ពេល​ទៅ​ស្រុកកំណើត ។​

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៨ កញ្ញា លោក ឃួ​ង ស្រេង បាន​អះអាង​បញ្ជាក់ថា កន្លងមក ការអនុវត្ត​ការងារ ពិសេស​ការទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ មាន​លក្ខណៈ​ល្អប្រសើរ ។​

​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា លោក​បាន​ត្រៀមកម្លាំង​ប៉ូលីស​ចំនួន​រហូត​ដល់ ២.៣៥១​នាក់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​នៅ​តាម​វត្ត​អារាម​ចំនួន​១៤៩​វត្ត និង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ។ 

​លោកស្នងការ​បាន​បន្ត​ថា បើ​និយាយ​ដោយឡែក​ចំពោះ​ការសម្រួល​ចរាចរណ៍​ផ្លូវគោក កម្លាំង​បាន​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ឈរជើង​នៅ​តាម​គោលដៅ​របស់​ខ្លួន​ដើម្បី​ជួយ​សម្រួល​ចរាច​រណ៍​ជូន​ពលរដ្ឋ​ផងដែរ ៕

ព័ត៌មានផ្សេងទៀត