ការដំឡើង​ប្រាក់​ឈ្នួល​របស់​ភាគី​និយោជក​នៅ​ទ្រឹង​ត្រឹមតែ​១៨៤.៥​ដុល្លារ

18-09-2019 7:07 pm 239

​ក្នុង​កិច្ចប្រជុំ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ សម្រាប់​ឆ្នាំ​២០២០ លើក​ទី​៥ នា​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ របស់​ភាគី​និយោជក គឺ​នៅ​ទ្រឹង​ដដែល ត្រឹម​១៨៤.៥​ដុល្លារ ខណៈ ភាគី​សហជីព ក៏​នៅ​តែ​រក្សា ១៩៧​ដុល្លារ ក្នុង​១​ខែ​ដូច​គ្នា​។​

​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បានបញ្ជាក់​ថា តួលេខ​ប្រាក់​ឈ្នួល​ដែល​ភាគី​និយោជក​តំឡើង​ឲ្យ​នេះ ស្ថិតក្នុង​កម្រិត​ទាប​នៅឡើយ និង​មិន​សាក​សម ដែល​ហៅថា ជាការ​តំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​នោះ​ឡើយ​។ លោក​បន្ថែមថា ឆ្លងកាត់​ការប្រជុំ​ចំនួន​៥​លើក​មក​នេះ ភាគី​និយោជក តំឡើង​បានត្រឹមតែ​២.៥​ដុល្លារ ប៉ុណ្ណោះ​។​

​លោក​អាត់ ធន់ បញ្ជាក់ទៀតថា ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នេះ អាច​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ខាង​មុខ​។ ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​

សំឡេង

ព័ត៌មានផ្សេងទៀត