យោងតាមការសិក្សាស្រាវជ្រាវមួយ របស់អ្នកវិទ្យាសាស្ត្រអាមេរិក បានបង្ហាញថា អ្នកដែលមិនបានដេកមួយយប់ អាចរងការប៉ះពាល់យ៉ាងធ្ងន់ដល់ខួរក្បាល ទោះបីជាអ្នកនោះមានសុខភាពល្អក៏ដោយ។ ពេលដេកលក់ ធ្វើឲ្យរាងកាយមនុស្ស និងខួរក្បាលមានលក្ខណៈល្អប្រសើរ។ តាមវេជ្ជបណ្ឌិតអាមេរិកមួយចំនួនអះអាងថា អ្នកមិនបានដេកមួយយប់ នឹងមានបញ្ហាជាប្រចាំ ចំពោះរាងកាយនិងសុខភាពសរសៃប្រាសាទ។
តាមការសិក្សានោះរកឃើញថា ការធ្វើសកម្មភាពរបស់ខួរក្បាលពេញមួយយប់ ឬអ្នកដែលមិនបានដេកពេញមួយយប់ប្រឈមមុខ នឹងការកើតជំងឺសរសៃប្រសាទធ្ងន់ធ្ងរបំផុត។ នៅក្នុងការសិក្សាស្រាវជ្រាវនោះ អ្នកវិទ្យាសាស្ត្រ បានស្នើសុំឲ្យអ្នកស្ម័គ្រចិត្តកុំដេកពេញមួយយប់។ បន្ទាប់មកអ្នកវិទ្យាសាស្ត្រ បានស្កែនពិនិត្យមើលខួរក្បាលអ្នកទាំងនោះ ឃើញថា ខួរក្បាលពួកគេមានការជាប់ពាក់ព័ន្ធទៅនឹងការភ័យខ្លាច និងមានអារម្មណ៍រវើរវាយច្រើន៕ ប្រភព៖ antkh