ទទួលទាន​ទឹក​នេះ​មួយថ្ងៃ​ពីរដង ជួយ​សម្អាត​ពោះវៀន​ផង​និង​សម្រក​ទម្ងន់​ផង​

18-09-2019 6:23 pm 245

​យើង​កំពុង​ត្រូវបាន​ប៉ះពាល់​ជាតិពុល​ឥតឈប់ឈរ តាមរយៈ​ការបរិភោគ​អាហារ សារ​ធាតុគីមី ការបំពុល​និង​ភាព​តានតឹង អាច​នាំឲ្យមាន​បញ្ហា​សុខភាព​ផ្សេងៗ ព្រោះ​វា​ធ្វើឲ្យ​យើង​ងាយ​នឹងមាន​ជំងឺ​ជាច្រើន​។ ដូច្នេះ យើង​អាច​កែលម្អ​មុខងារ​របស់​រាងកាយ​ទាំងមូល និង​ការពារ​បញ្ហា​សុខភាព​បាន​យ៉ាងច្រើន ប្រសិនបើ​យើង​បន្សាប​ជាតិពុល​ពោះវៀន និង​សំអាត​ពោះវៀន​បាន​ស្អាត​ល្អ​។ ខាងក្រោម​នេះ ជា​រូបមន្ត​សម្អាត​ពោះវៀន​តាមបែប​ធម្មជាតិ​!

​គ្រឿងផ្សំ ៖ ផ្លែ​ត្រស​ក់មួយ​ភាគពីរ ម្នាស់​មួយ​ចំណិត ក្រូច​មួយ​ច្របាច់​យក​ទឹក ផ្លែ​ប៉ោម​មួយ​ផ្លែ​(​ពណ៌​ក្រហម​ឬ​ពណ៌​បៃតង​) និង​យក​ប្រទាល​កន្ទុយក្រពើ​មួយ​ភាគពីរ ចិត​យក​ភាព​អន្ធិល​របស់​វា​។​

​វិធី​ធ្វើ ៖ យក​ត្រសក់ ម្នា​ស់ ផ្លែ​ប៉ោម និង​ប្រទាល​កន្ទុយក្រពើ ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក ហើយ​បន្ថែម​ទឹក​កន្លះ​កែវ និង​ទឹកក្រូច​ចូល​។ ទទួលបាន​ឱសថ​នេះហើយ យកមក​ផឹក មួយថ្ងៃ​ពីរដង គឺ​ពេលព្រឹក​ម្តង​ផឹក​នៅពេល​ពោះ​ទទេរ​និង​ពេល​រសៀល​ម្តងទៀត​។ ទ​ទន្ទឹមនឹងនោះ អ្នក​ត្រូវ​ប្រាកដថា បាន​ផឹកទឹក​ធម្មតា​មួយថ្ងៃ​៨​កែវ ហើយ​រយៈពេល​១​សប្តាហ៍​ក្រោយមក អ្នកនឹង​មាន​អារម្មណ៍​ថា ប្រសើរ​ជាង​ពេល​មិនទាន់​ផឹក​។ ជាមួយគ្នា​នោះ ទម្ងន់​របស់​អ្នកនឹង​ចាប់ផ្តើម​ស្រក​ផងដែរ ដែលជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​៕ 

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត