យុវជន​វ័យក្មេង​ឥ​ន្ទ ស​ម៉ា​ណាក់​បង្កើត​ជំរំសិល្បៈ ដើម្បី​រួមចំណែក​អភិរក្ស​សិល្បៈ​ខ្មែរ​

18-09-2019 4:44 pm 398
​យុវជនឥ​ន្ទ ស​ម៉ា​ណាក់ស្ថាបនិកនិងប្រធាន«ជំរំសិល្បៈ»

​ឥ​ន្ទ ស​ម៉ា​ណាក់​ដែលជា​និស្សិត​បញ្ចប់​ការសិក្សា ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ក្នុង​ឆ្នាំ​២០១៥ បាន​បោះបង់​ការងារ​ជា​បុគ្គលិក​ធនាគារ ដោយ​ងាក​មក​បម្រើ​ការងារ​ក្នុង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ផ្សេងទៀត​ឈ្មោះ « សិល្បៈ​ខ្មែរ​អមតៈ » ជា​ការងារ​ដែល​យុវជន​វ័យក្មេង​រូបនេះ​ចូលចិត្ត​។ អំឡុងពេល​បម្រើ​ការងា​រ​នេះហើយ ដែល​ផ្តល់ឱកាស​ឲ្យ​យុវជន​វ័យ​២៤​ឆ្នាំ​រូបនេះ អាចបង្កើត « ជំរំ​សិល្បៈ » ។ ស្ថានិក​វ័យក្មេង​មាន​ស្រុកកំណើ​ត​នៅ​ខេត្តកណ្តាល​រូបនេះ ឲ្យដឹងថា​« ជំរំ​សិល្បៈ » បង្កើតឡើង ដើម្បី​នាំ​សិល្បៈ​គ្រប់​ទម្រង់ ទៅ​បង្ហាញ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ជំនាន់​ក្រោយ នៅ​បណ្តា​ខេត្ត​នានា​បាន​ទស្សនា ក្នុង​បំណង​ចូលរួម​អភិរក្ស​សិល្បៈ​ខ្មែរ​។ « ជំរំសិល្បៈ » ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៨ ក៏បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និងអង្គការ​ សិល្បៈខ្មែរអមតៈ​។ « ជំរំសិល្បៈ »​ធ្វើ​សកម្មភាព​រៀងរាល់​មួយឆ្នាំ​ម្តង ហើយ​២០១៩​ដែលជា​ឆ្នាំ​ទី​២​នេះ « ជំរំសិល្បៈ » នឹង​នាំ​ល្ខោន​យីកេ​ទៅ​សម្តែង​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​២៦​ខែតុលា ខណៈ​ឆ្នាំ​២០១៨​កន្លងទៅ « ជំរំសិល្បៈ » បាន​នាំយក​ទម្រង់​សិល្បៈ​ល្ខោននិយាយ​ទៅ​បង្ហាញ​នៅ​ខេត្តកំពត និង​កែប​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​យុវជន​ឥ​ន្ទ ស​ម៉ា​ណាក់​ស្ថាបនិក​និង​ប្រធាន « ជំរំសិល្បៈ » ដូចតទៅ​!

សំឡេង៖

ព័ត៌មានផ្សេងទៀត