អ្នកជំនាញ​៖​​ចិន​នឹង​ក្លាយជា​​អ្នកដើរតួ​យ៉ាងសំខាន់​​ក្នុងការ​រចនា​​រថយន្ដ​​នា​ពេលអនាគត​

18-09-2019 4:32 pm 241
រថយន្ដម៉ាកអូឌី​របស់ក្រុមហ៊ុនអាល្លឺម៉ង់ដែលតាំងបង្ហាញ​ក្នុងពិព័រណ៍​​នៅចិន

​ប្រទេស​ចិន​នឹង​ក្លាយជា​អ្នកដើរតួ​យ៉ាងសំខាន់ ក្នុងការ​រចនា​រថយន្ដ​នៅ​ទសវត្ស​ខាងមុខនេះ​។ នេះ​បើតាម​អ្នកជំនាញ​រថយន្ដ​អាល្លឺម៉ង់ ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅក្រៅ​សន្និបាត​រថយន្ដ​អាល្លឺម៉ង់​-​ចិន​លើក​ទី​បី​។ លោក​Ferdinand Dudenhoeffer​បន្ថែមថា ក្នុង​ពេលអនាគត​ឧស្សាហកម្ម​ផលិត​រថយន្ដ​របស់​ចិន នឹងមាន​សារសំខាន់​ខ្លាំងណាស់​ដល់​ឧស្សាហកម្ម​ផលិត​រថយន្ដ​ទាំងមូល​ក្នុង​លោក​។ 

​នៅពេល​ខាងមុខ​រថយន្ដ​នឹង​វិវឌ្ឍ​ទៅ​ប្រើប្រាស់​អគ្គិសនី ហើយ​នៅ​ក្នុងប្រទេស​ចិន​មាន​ក្រុមហ៊ុន​ផលិត​អាគុយ​ធំៗ​មួយចំនួន​រួចហើយ ដូច្នេះ​ចិន​មាន​ចំណែក​ដ៏​ធំ​នៅក្នុង​ទីផ្សារ​រថយន្ដ​នា​ពេលអនាគត​។ បន្ថែម​លើ​នេះ​បច្ចេកវិទ្យា​វៃឆ្លាត​នៅ​ក្នុងប្រទេស​ចិន​ក៏​កាន់តែ​រីកចម្រើន ដែល​អាចជួយ​កំណត់​ពី​ប្រភេទ​រថយន្ដ​ដែល​នឹង​ផលិត​ចេញ​នៅ​ជំនាន់​ក្រោយៗ​៕​

ព័ត៌មានផ្សេងទៀត