ថៃ​ជាប់​ចំណាត់ថ្នាក់​​ទី​៦​​ជា​ប្រទេស​​មាន​សេវា​​ថែទាំ​សុខភាព​​ល្អ​បំផុត​ក្នុង​លោក​

18-09-2019 4:01 pm 517
ក្រុមគ្រូពេទ្យ​ថៃកំពុងពិគ្រោះជាមួយ​អ្នកទៅរកសេវាថែទាំសុខភាព

​ប្រទេស​ថៃ​បាន​បង្កើន​ចំណាត់ថ្នាក់​ល្អ​របស់ខ្លួន ដោយ​ធ្វើឲ្យ​ពិភពលោក​ទទួលស្គាល់​ពីគុណភាព​នៃ​សេវា​ថែទាំ​សុខភាព​។ ទស្សនាវដ្ដី​អាមេរិក​CEOWORLD បាន​ចាត់​ចំណាត់ថ្នាក់​ថៃ​ជាប់​លេខ​៦ ជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​ថែទាំ​សុខភាព​ល្អ​បំផុត​ក្នុង​លោក នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងសុខាភិបាល​ថៃ​។ រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​ថៃ​បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង ចំពោះ​ការចាត់​ចំណាត់ថ្នាក់​នេះ ដោយ​បញ្ជាក់បន្ថែម​ពី​ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​វិស័យ​ថែទាំ​សុខភាព​នៅក្នុង​ប្រទេស​ថៃ​៕

ព័ត៌មានផ្សេងទៀត