មន្ត្រី​កាំកុងត្រូល​រកឃើញ​ទំនិញ​ខូច​គុណភាព​វេច​ខ្ចប់​នៅក្នុង​ស្លា​ដក

18-09-2019 3:22 pm 103

មន្ត្រី​កាំកុងត្រូល​ខេត្ត​ស្វាយរៀង បាន​ចុះ​ពិនិត្យ​រក​មុខ​ទំនិញ ខូច​គុណភាព ហួស​កាលបរិច្ឆេទ​ជាច្រើន​មុខ ដែល​អាជីវករ​លក់ នៅ​ផ្សារ​វាយ​យន្ត ក្រុង​ស្វាយរៀង បាន​វេច​ខ្ចប់​ដាក់​នៅក្នុង​ស្លា​ដក លក់​ឲ្យ​ប្រជាពលរដ្ឋ សម្រាប់​ប្រគេន​ព្រះសង្ឃ នៅក្នុង​រដូវ​បុណ្យ​ភ្ជុំ​។​

​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បានឲ្យដឹងថា ការចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​សារធាតុ​គីមី ដែល​អាជីវករ តាំង​លក់​គ្រឿងឧបភោគ​បរិភោគ បន្លែ​ត្រី​សាច់ ដែល​ធ្វើឲ្យប៉ះពាល់ ដល់​អ្នក​បរិភោគ​ប្រចាំ​ថ្ងៃ និង​បញ្ចៀស​ពី​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ ដល់​អាយុជីវិត​ផងដែរ​។

​យ៉ាងណាមិញ លោក​ផឹង និល បាន​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ ត្រូវ​ដាក់​តាំង​លក់​តែ​ទំនិញ​ល្អៗ មាន​គុណភាព និង​មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ ដើម្បី​ធានាបាន​នូវ ការ​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អតិថិជន ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​គ្នា​៕

ព័ត៌មានផ្សេងទៀត