សាលារៀន​​ទាំងអស់​​នៅ​កូឡា​ឡាំ​ពួរ​​ត្រូវ​បិទទ្វារ​​ដោយសារ​​ផ្សែង​អ័ព្ទ​​មាន​ជាតិពុល​

18-09-2019 2:42 pm 136
ផ្សែងមានជាតិពុលដែលកំពុងវាយប្រហារនៅកូឡាឡាំពួរ

​សាលារៀន​ទាំងអស់​នៅក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ និង​សាលារៀន​ជាង​៨៥០​នៅក្នុង​រដ្ឋ​ជាច្រើន​ទៀត​របស់​ម៉ាឡេស៊ី ត្រូវ​បិទទ្វារ​នៅ​ថ្ងៃទី​១៨​ខែកញ្ញា​នេះ ដោយសារ​ផ្សែង​អ័ព្ទ​មាន​ជាតិពុល​វាយប្រហារ​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ម៉ាឡេស៊ី​។ ការប្រកាស​ឲ្យ​បិទ​សាលា​នៅ​កូឡា​ឡាំ​ពួ​រនិង​នៅតាម​រដ្ឋ​នានា ធ្វើឡើង​តាម​ការបញ្ជា​ពី​ក្រសួង​អប់រំ បន្ទាប់ពី​គុណភាព​ខ្យល់​កាន់តែ​អាក្រក់​ជាង​មុន អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស​។ 

​ការបិទទ្វារ​សាលារៀន​យ៉ាងច្រើន​ដូច្នេះ បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការសិក្សា​របស់​សិ​ស្ស​រាប់​ម៉ឺន​នាក់ ប៉ុន្ដែ​ក្រសួង​អប់រំ​សម្រេច​ឲ្យ​បិទ​សាលា​បណ្ដោះអាសន្ន ក្នុងន័យ​ការពារ​កុំឲ្យ​ផ្សែង​ពុល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស​។ យ៉ាងណាមិញ​ក្រសួង​មិនបាន​បញ្ជាក់ថា នឹងត្រូវ​បិទទ្វារ​សាលា​ប៉ុន្មាន​ថ្ងៃ​ទេ ខណៈ​មានមតិ​លើកឡើងថា គួរតែ​បិទ​រហូត​លែងមាន​ផ្សែង​អ័ព្ទ​ដែលមាន​ជាតិពុល​នេះ​៕

ព័ត៌មានផ្សេងទៀត