មហាសន្និបាត​​លើក​ទី​៧៤​​អង្គការសហប្រជាជាតិ​​ចាប់ផ្ដើម​ហើយ​​នៅ​អាមេរិក​

18-09-2019 11:26 am 443
រូបភាពនៅក្នុងអង្គមហាសន្និបាតUN

​មហាសន្និបាត​លើក​ទី​៧៤​របស់​អង្គការសហប្រជាជាតិ បានចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​នេះ នៅ​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​។ ប្រធាន​មហាសន្និបាត​លោក​Tijjani Muhammad-Bande​បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍ ដើម្បី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០១៩-២០២០​។ នៅក្នុង​សុន្ទរកថា​លោក​បាន​ទទូច​ឲ្យ​ប្រទេស​សមាជិក អនុវត្ដ​តាម​ការប្ដេជ្ញាចិត្ដ​ដែលបាន​គ្រោងទុក ដើម្បី​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​រួមរ​បស់​អង្គការសហប្រជាជាតិ​។ 

​គួរ​បញ្ជាក់ថា​មហាសន្និបាត​ក្នុង​ឆ្នាំនេះ មាន​ការចូលរួម​ពី​តំណាង​ប្រទេស​ចំនួន​១៤៣ ដែល​គេ​ជឿជាក់ថា​តំណាង​ប្រទេស​នីមួយៗ​នឹងត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ផងដែរ​។ មហាសន្និបាត​លើក​ទី​៧៤​របស់​អង្គការសហប្រជាជាតិ ក៏​នឹងមាន​ព្រឹត្ដិការណ៍សំ​ខាន់ៗ​ដទៃទៀត រួមមាន​កិច្ចប្រជុំ​កំពូល​ស្ដីពី​អាកាសធាតុ​និង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ស្ដីពី​ការគ្រប់គ្រង​សុខភាព​សកល​ជាដើម ហើយ​មហាសន្និបាត​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០​ខែ​កញ្ញា​៕

 ពាក្យគន្លឹះ  UNមហាសន្និបាតទី៧៤

ព័ត៌មានផ្សេងទៀត

អង្គការសហប្រជាជាតិ​ចេញ​សេចក្តីអំពាវនាវ​ដ៏​កម្រ​ឱ្យ​ឈប់​លក់​អាវុធ​ឱ្យ​មី​យ៉ាន់​ម៉ា​

ក្រុមប្រឹក្សាសិទ្ធិមនុស្សUNសម្រេចបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មនៅតំបន់ហ្គាហ្សា

UNនឹងប្រគល់មេដាយកិត្តិយសដល់សពទាហានមួកខៀវកម្ពុជាម្នាក់ដែលស្លាប់ដោយសារកូវីដ

អង្គការ​អាកាសចរណ៍​UN​បើក​ការស៊ើបអង្កេត​ករណី​យន្តហោះ​ចុះចត​ដោយ​បង្ខំ​នៅ​បេឡា​រុស​

Villarreal​យកឈ្នះ​Man Utd​ដោយ​បាល់​ប៉េណាល់​ទីលើ​កពាន​Europa League

UN​អំពាវនាវ​ឱ្យ​ដោះលែង​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ម៉ាលី​ជាបន្ទាន់​

 លោក​អំ សំអាត​៖ មន្ដ្រី​UN​លើកឡើង​ពី​QR Code​ទប់ស្កាត់​កូវី​ដ​គ្រាន់តែ​ជា​ការព្រួយបារម្ភ

មហាសន្និបាតUNលើកពេលបោះឆ្នោតបញ្ឈប់ការជួញដូរអាវុធឱ្យមីយ៉ាន់ម៉ា

 UNSCស្នើឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ចំពេលភាពតានតឹងរវាងអុីស្រាអែលនិងប៉ាឡេស្ទីន

 មហាសន្និបាតUNបើកកិច្ចពិភាក្សាស្តីពីការហាមឃាត់អាវុធរបស់យោធាមីយ៉ាន់ម៉ា