​ក្រសួង​បរិស្ថាន​ប្រកាស​ចាត់​វិធានការ​ចំពោះ​ជនខិលខូច​លួច​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​

18-09-2019 11:06 am 82

​ក្រសួង​បរិស្ថាន បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ជនខិលខូច ដែល​បាន​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ ហើយ​បាន​យក​ទៅ​រៀបចំ​ជា​ដី​ឡូតិ៍​សម្រាប់លក់ ដោយ​ដី​ឡូតិ៍​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី ដែល​មាន​ទំហំ​ផ្ទៃដី ៤៩.៦០០ ម៉ែត្រការ៉េ នេះ មាន​ទីតាំង​នៅក្នុង​ភូមិ​ភ្នំ​ដំបង ឃុំ​សន្តិភាព ស្រុក​សំឡូត ខេត្ត​បាត់ដំបង ស្ថិតនៅក្នុង​តំបន់​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ (​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​) ដែល​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣​។​

​ខណៈ ច្បាប់​មិន​អនុញ្ញាត​ឱ្យ​កាប់​រាន ទន្ទ្រាន​កាន់កាប់ ឬ​លក់ដូរ​ឡើយ និង​មិន​អាច​ឋិត​នៅក្រោម​ការកាន់កាប់​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ភោគៈ​ទេ ហើយ​ការចាត់ចែង​លក់ដូរ​ដី​សាធារណៈ​របស់​រដ្ឋ​នៃ​តំបន់ការពារធម្មជាតិ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដោយ​អ្នក​ប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ និងត្រូ វ​បាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការប្រឆាំង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕


ព័ត៌មានផ្សេងទៀត