ប្រទេស CLMTV សម្រេច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​

18-09-2019 9:52 am 741

​ក្រោយ​បិទ​បញ្ចប់​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ក្រោម​ប្រធានបទ “​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលក​រទេស​ន្តរប្រវេសន៍​នៅ​ក្នុងប្រ​ទេស CLMTV  ក្នុង​កិច្ចសហប្រតិបត្តិកា​រវិស័យ​សន្តិសុខ​សង្គម​" កាលពី​ថ្ងៃ​ទី​១៦-១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​នូវ​សេចក្ដី​ថ្លែង​ការរួម ដោយ​សង្កត់ធ្ងន់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​យន្តការ​ចល័តភា​ពរ​បប​សន្តិសុខ​សង្គម​។​

​សូមបញ្ជាក់​ថា នៅក្នុង​សន្និសីទ​នេះ ក៏​បាន​ឯកភាពគ្នា​លើ ផែនទី​បង្ហាញផ្លូវ​ទីក្រុង​សៀន​រាប​ដើម្បី​ឆ្ពោះ​ទៅកាន់ ការចេញ​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការងារ ស្ដីពី​ចល័តភាព​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV  ដើម្បី​ធានា​ថា​ពលករ​ទេសន្តរប្រវេសន៍ ទទួលបាន​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម​ពេល​ធ្វើ​មាតុភូមិនិវត្តន៍​ក្នុងប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង វៀតណាម​៕

ព័ត៌មានផ្សេងទៀត