ពិសា​ខាត់ណា​ជួយ​បង្ការ​ជំងឺ​ច្រើន​ប្រភេទ​

17-09-2019 5:04 pm 346

​ខាត់​ណា ជា​បន្លែ​ដែល​សម្បូរ​ដោយ​ជីវជាតិ​ល្អៗ​ជាច្រើន មាន​ប្រយោជន៍​ដល់​សុខភាព ព្រោះ​សម្បូរ​ដោយបេតា​-​ខា​រ៉ូ​ទីន (Beta-Carotene) ជា​ជីវជាតិ​អាហារ​មាន​ប្រយោជន៍​ចំពោះ​ស្បែក​។ ជាពិសេស​សម្រាប់​ស្ត្រី ដែល​ចង់​បំបាត់​ស្នាម​ជ្រីវជ្រួញ ព្រមទាំង​ជួយ​ការពារ​មហារីក​បាន​ច្រើន​ប្រភេទ រួមមាន​មហារីកក្រពះ ពោះវៀន បំពង់ក សួត​និង​ប្លោកនោម​។ ក្នុង​ស្លឹក​បៃតង​របស់​ខាត់ណា ក៏មាន​បេតា​-​ខា​រ៉ូ​ទីន​យ៉ាងច្រើន​។ ចំណែក​ត្រួយ​ខាត់ណា​ស្រស់ ជា​ប្រភព​រួម​នៃ​វីតាមីន C និង​ជីវជាតិ​រ៉ែ ពិសា​ហើយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ជួយ​ឲ្យ​កោសិកា​មាន​សំណើម ស្បែក​ស្អាត និង​ដំបៅ​ឆាប់​សះ​។ 

​ប៉ុន្តែ​ដោយសារ​វីតាមីន C ឆាប់​រលាយ​ពេក​នៅពេល​ប៉ះ​ខ្យល់ ដូច្នេះ​មិនគួរ​ហាន់​ខាត់ណា ក៏ដូចជា​បន្លែ​ពណ៌​បៃតង​ផ្សេងៗ​ទៀត​ទុកចោល​ទេ​។ ពោល គួរ​ហាន់​ពេល​ត្រូវ​ចម្អិន​អាហារ​ប៉ុណ្ណោះ ឬ​ត្រូវ​បន្តក់​ទឹកខ្មេះ ឬ​ច្របាច់​ទឹក​ក្រូចឆ្មារ ទៅលើ​បន្លែ​ដែល​ត្រូវ​ហាន់​ទុកចោល​យូរ ដើម្បី​ជួយ​ការពារ​វីតាមីន C កុំឲ្យ​បាត់បង់​។ ក្រៅពីនេះ ក្នុង​បន្លែ​ខាត់​ណា ក៏​សម្បូរ​កាល់ស្យូម​ណាស់ដែរ ពុំមែន​មាន​នៅតែ​ក្នុង ទឹកដោះគោ ឬ​ឆ្អឹង​ត្រី​នោះទេ ហើយ​រាងកាយ​អាច​ស្រូបយក​កាល់ស្យូម​ពី​ខាត់ណា​បាន​មិនតិចជាង​ទឹកដោះគោ​ឡើយ​។ តែអ្នកត្រូវប្រាកដថា ខាត់ណាដែលអ្នកជ្រើសរើសចម្អិនសម្រាប់ទទួលទាន គ្មានជាតិគីមី និងត្រូវលាងសម្អាតឲ្យបានត្រឹមត្រូវ៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត