លោក​ហ៊ុន សែន រំលឹក​ពេល​លោកស្រី​​ស៊ូ​ជី ប្រាប់​ឲ្យ​ពលករ​ខ្លួន​ចេញពីថៃទៅ​ស្រុក​វិញ​

17-09-2019 11:30 am 187

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​រំលឹក​រឿង​ចាស់ ពេល​ដែល​អ្នកស្រី​អ៊ុង សាន ស៊ូ​ជី ប្រមុខ​ដឹកនាំ​មី​យ៉ាន់​ម៉ា បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្លួន​ចេញពី​ថៃ​ទៅ​ស្រុកកំណើត​វិញ ហើយ​បញ្ហា​នេះ​កាលនោះ ក៏​ត្រូវបាន​គណបក្ស​ប្រឆាំង វាយប្រហារ​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ផងដែរ ដោយ​ចោទប្រកាន់​ថា មិន​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន មក​ស្រុក​ទេ មានតែ​បញ្ជូន​ឲ្យទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ថែម​។​

​យ៉ាងណាមិញ ជុំវិញ​ការ​រំលឹក​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សង្កត់ធ្ងន់​ថា តើ​រហូតមកដល់​ពេលនេះ មាន​ពលករ​មី​យ៉ាន់​ម៉ា​ប៉ុន្មាន​នាក់​ហើយ ដែល​បាន​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​? ទីបំផុត​ពលករ​មី​យ៉ាន់​ម៉ា មិន​បាន​ទៅ​ផ្ទះ​តាម​ការអំពាវនាវ​របស់ អ្នកស្រី អ៊ុង សាន​ស៊ូ​ជី​ទេ មាន​តែ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ កាន់តែច្រើន ដោយសារ​តែ​តម្លៃ​ពលកម្ម​នៅ​មី​យ៉ាន់​ម៉ា​តិចតួច​។​

សំឡេង​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ក្នុង​ពិធី បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ​៕

ព័ត៌មានផ្សេងទៀត