តាម​ខេត្ត​ចំនួន​១១​​​នឹងមាន​ភ្លៀង​ធ្លាក់​លើសលុប​​ចាប់ពី​ថ្ងៃទី​១៨-២៣​ខែ​ក​ញ្ញ​​

17-09-2019 11:25 am 787

យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា​មាន​បណ្តា​ខេត្ត​ចំនួន​១១ បាន​ការព្រមាន​ពី​ជំនន់​ទឹកភ្លៀង​ដ៏​ច្រើន​លើសលុប ចាប់ពី​ថ្ងៃទី​១៨-២៣ ខែកញ្ញា​នេះ ដោយសារតែ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កំពុង​ហូរ​កាត់​លើ​ប្រទេស​កម្ពុជា ខណៈដែល​បច្ចុប្បន្ន​ធ្វើឲ្យ​បណ្តា​ខេត្តមួយ​ចំនួនបាន និង​កំពុង​រង​ការយាយី​ពី​ជំនន់​ទឹកភ្លៀង​»​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង ជាពិសេស​ខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ចាប់ពី​ថ្ងៃទី ១៨-២៣ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​៕

ព័ត៌មានផ្សេងទៀត