៤​វិធី​ដោះស្រាយ​បញ្ហា​អញ្ចាញ​ចេញឈាម​និង​ហើម​

16-09-2019 7:42 pm 206

​មនុស្ស​ប្រហែល​៦០០​លាន​នាក់ បាន​ជួបប្រទះ​បញ្ហា​អញ្ចាញធ្មេញ នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ នៅ​ក្នុងនោះ ការចេញ​ឈាម​តាម​អញ្ចាញ​ធ្មេញ គឺជា​សញ្ញា​ដំបូង​នៃ​ជំងឺ​អញ្ចាញ​ធ្មេញ​។ ប៉ុន្តែ​ជា​រឿង​ល្អ​ដែល​បញ្ហា​នេះ អាច​ដោះស្រាយ​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន តាមរយៈ​វិធី​មួយចំនួន​ខាងក្រោម​៖ 

- ដុំ​សំឡី ៖ ប្រសិនបើ​អ្នកមាន​បញ្ហា​ឈាម​អញ្ចាញធ្មេញ ប្រើប្រាស់​ដុំ​សំឡី​សើម ទៅ​បិទ​ត្រង់​បរិវេណ​ដែលមាន​បញ្ហា តែបើ​វា​នៅតែ​ហូរឈាម​មិន​ឈប់ គួរ​ទៅ​ជួប​គ្រូពេទ្យ​។ 

- ដុំ​ទឹកកក ៖ អ្នក​អាច​ប្រើ​ដុំ​ទឹកកក ស្អំ​លើ​បរិវេណ​អញ្ចាញ​ហើម​និង​ចេញឈាម រហូតដល់​ឈាម​លែង​ហូរ​។ ប៉ុន្តែ​បើ​១០​នាទី​ក្រោយ​ស្អំ អញ្ចាញ​នៅតែ​ចេញឈាម​ទៀត អ្នក​គួរ​ស្វែងរក​ដំណោះស្រាយ​នៅ​មន្ទីរពេទ្យ​។​

- ទឹកអំបិល ៖ យក​អំបិល​មួយ​ស្លាបព្រា ដាក់​ក្នុង​ទឹក​ក្តៅឧណ្ណៗ​មួយ​កែវ ហើយ​យកមក​ខ្ពុលមាត់​៤​ទៅ​៥​ដង​ក្នុង​មួយថ្ងៃ នៅពេល​ព្រឹក​និង​មុន​ចូល​គេង​។ ទឹកអំបិល​ជួយ​បន្ថយ​ការ​ហើម​នៅ​អញ្ចាញ​ធ្មេញ និង​ជំនួយ​ក្នុង​ការបញ្ឈប់​ការ​ហូរឈាម​អញ្ចាញធ្មេញ​។​

- ទឹកឃ្មុំ ៖ លាង​មាត់​របស់​អ្នក​ជាមួយ​ទឹក​ក្តៅឧណ្ណៗ ហើយ​យក​ទឹកឃ្មុំ​ទៅ​ម៉ាស្សា​លើ​អញ្ចាញ​ធ្មេញ រយៈពេល​១០​នាទី​រៀងរាល់​ព្រឹក​៕


 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត