នារីៗដែលមានបញ្ហាស្បែកមុខស្ងួតគ្រើមៗ មិនរលោង អាចប្រើចេកទុំនិងប្រទាលកន្ទុយក្រពើ។ កញ្ចប់ស្បែកមុខនេះ ដើរតួជាអ្នកព្យាបាល និងបំប៉នស្បែកមុខ យ៉ាងសុវត្ថិភាព ហើយជួយកែប្រែស្បែកមុខរបស់អ្នក ពីស្ងួតមកមានសំណើមរលោងទន់។ បន្ថែមពីនេះ អ្នកដែលមានស្បែកមុខធម្មតា ក៏អាចប្រើរូបមន្តនេះបានដូចគ្នា វានឹងជួយបន្តឹងស្បែកមុខ រក្សាសំណើម ធ្វើឲ្យស្បែកមុខទន់និងរលោងតាមបែបធម្មជាតិ។
វិធីធ្វើ ៖ យកភាពអន្ធិលរបស់ប្រទាលកន្ទុយក្រពើមួយស្លាបព្រា កិនឲ្យម៉ដ្ឋ លាយជាមួយចេកទុំដែលកិនម៉ដ្ឋចំនួន៣ទៅ៤ដុំតូចៗ ច្របល់បញ្ចូលគ្នាឲ្យសព្វ។ បន្ទាប់មកយកល្បាយខាប់ៗនេះ លាបលើផ្ទៃមុខរក្សាទុក១០នាទី ចាំលាងជម្រះមុខចេញជាមួយទឹកក្តៅឧណ្ណៗ។ អ្នកអាចអនុវត្តតាមរូបមន្តនេះ ម្តងឬពីរដងក្នុងមួយសប្តាហ៍ ឲ្យបានទៀងទាត់ ហើយរង់ចាំមើលលទ្ធផល ដែលនឹងបង្ហាញបន្តិចម្តងៗ៕