ក្រោយ​​អាមេរិក​​ចោទ​ធ្ងន់ៗ​​អ៊ីរ៉ង់​ប្រកាស​​នឹង​គ្មាន​​កិច្ច​ជំនួប​​ថ្នាក់ដឹកនាំ​​ឡើយ​

16-09-2019 5:51 pm 199
រូបភាព​ប្រធានាធិបតី​អាមេរិក​(ឆ្វេង)​​និងប្រធានាធិបតីអ៊ីរ៉ង់

​តាម​ការបញ្ជាក់​ពី​ភាគី​អ៊ីរ៉ង់​នៅ​ថ្ងៃទី​១៦​កញ្ញា​នេះ​បានឲ្យដឹងថា នឹង​គ្មាន​កិច្ច​ជំនួប​រវាង​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូ​ហានី​និង​ប្រធានាធិតី​ដូណាល់ ត្រាំ​ដូច​ការគ្រោងទុក​ឡើយ​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​សេត​វិមាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ បោះដៃ​ឲ្យមាន​កិច្ច​ជំនួប​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​បន្ទាប់ពី​អាមេរិក​បាន​វាយប្រហារ​ខ្លាំងៗ​ផងដែរ​ទៅលើ​អ៊ីរ៉ង់ ជុំវិញ​ការវាយប្រហារ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត ដែល​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​អ៊ីរ៉ង​បាន​ចេញមុខ​ទទួលខុសត្រូវ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​និយាយថា នឹង​គ្មាន​កិច្ច​ជំនួប​អ្វី​ទាំងអស់​ហើយក៏​គ្មាន​របៀបវារៈ​ណាមួយ​ត្រូវ​ពិភាក្សា​ដែរ​។ អ្នកនាំពាក្យ​ក៏​ច្រានចោល​សម្ដី​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ ដែល​ចង់​ឆ្លៀតឱកាស​នៃ​កិច្ច​ជំនួប​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ជុំវិញ​ការវាយប្រហា​រលើ​រោងចក្រ​ចម្រាញ់​ប្រេង​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​សៅរ៍ស​ប្ដា​ហ៍មុន​។ ជារួម​កិច្ចប្រជុំ​រវាង​លោក​រ៉ូ​ហានី​និង​លោក​ដូណាល់ ត្រាំ​មិនអាច​កើតឡើង​ជាដាច់ខាត​៕

ព័ត៌មានផ្សេងទៀត