លោក​គង់ គាំ​ ថា​ផែនការ​​ចូល​ស្រុក​​របស់លោក​សម រង្ស៊ី ​ជា​ផល​អាក្រក់​​សម្រាប់​​ពលរដ្ឋ​កម្ពុជា​​

16-09-2019 4:28 pm 1074

​លោក​គង់ គាំ ដែល​ធ្លាប់ជា​អ្នក​ស្និទ្ធ​នឹង​លោក​សម រង្ស៊ី យល់ថា ផែនការ​ចូល​ស្រុក​របស់លោក​សម រង្ស៊ី មិនមាន​ផល​ល្អ​សម្រាប់​ធ្វើឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ប្រសើរឡើង​ទេ​។ លោក​និយាយថា លោក​សម រង្ស៊ី តែងតែ​យក​កម្លាំង​អ្នកគាំទ្រ ធ្វើជា​របាំង ជា​ឈ្នាន់​នៃ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​។ ដូច្នេះ លោក​ថា ផែនការ​ចូល​ស្រុក​របស់លោក​សម រង្ស៊ី គឺជា​ផល​អាក្រក់​សម្រាប់​ពលរដ្ឋ​កម្ពុជា ទៅវិញ​ទេ​។ 

​លោក​គង់ គាំ លើកឡើងថា ក្រុម​លោក​សម រង្ស៊ី នេះ មាន​សហរដ្ឋអាមេរិក​ជា​បង្អែក​។ ប៉ុន្តែ​លោក​មើលឃើញថា គោលជំហរ​អាមេរិក ក្នុង​នយោបាយ​កម្ពុជា មិនមែនជា​ការពង្រឹង​ប្រជាធិបតេយ្យ កម្ពុជា​ទេ .....

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​របស់លោក​គង់ គាំ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖ ​

ព័ត៌មានផ្សេងទៀត