លោកគួចចំរើន​ដឹកនាំ​មន្ត្រី​ប្រមូល​សំរាម​​ចេញពី​អាង​ចម្រោះ​ទឹក​១៦ហិកតា​​

16-09-2019 3:30 pm 261

​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដឹកនាំ​មន្ត្រី​សាលាក្រុង មន្ទីរជំនាញ ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅតាម​អូរ​ប្រឡាយ ក្នុង​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ការប្រមូល​សំរាម​ចេញពី​កន្លែង​ដែល​កកស្ទះ​នៅតាម​អាង​ចម្រោះ​ទឹក ១៦​ហិកតា ស្ថិតក្នុង​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះសីហនុ កាល​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​លោក គួច ចំរើន ក៏បាន​ណែនាំ​ឱ្យ​មន្ត្រីសង្កាត់ ក្រុង និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ចុះ​ស្ដារ​សំរាម​ចេញពី​ផ្លូវទឹក ដើម្បីអោយ​ទឹក​ហូរ​បាន​លឿន រំដោះ​ទឹក​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​តំបន់​ទំនាប​ក្នុង​ក្រុងព្រះសីហនុ បាន​ទាន់ពេលវេលា​នៅពេល​មេឃ​រាំង និង​ទឹក​ស្រក​ចុះ​៕

ព័ត៌មានផ្សេងទៀត