ទីបំផុត​ឡៅ ចិត្រា​​ផ្ដួល​ឡុង ជិន​ឡើងទៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​​ខ្សែក្រវាត់​មាស​

16-09-2019 9:30 am 316
រូបភាពឡៅ ចិត្រា(ក្រហម)ពេលប្រកួត​នៅPNN

​នៅ​ទីបំផុត​រកឃើញ​ជើង​ខ្លាំង​គុន​ខ្មែរ​មួយរូប​ហើយ ដែល​អាច​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​មាស​ISI​នៅ​សង្វៀន​ទូរទស្សន៍​PNN​។ ជំនួប​រវាង​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ឡៅ ចិត្រា​ជាមួយកីឡា​ករឡុង ជិន បាន​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នៅ​សង្វៀន​ទូរទស្សន៍​PNN​។ មុន​ការប្រកួត​មកដល់​កីឡាករ​ទាំងពីរ​មាន​ជំនឿ​ចិត្ដរឿងៗ​ខ្លួន ហើយ​អ្នកគាំទ្រ​ក៏​បង្ហាញ​ទស្សនៈ​ផ្សេងគ្នា លើ​កីឡាករ​ដែល​ពួកគេ​គាំទ្រ​។ ប៉ុន្ដែ​អ្វី​ដែលជា​រឿង​សោកស្ដាយ គឺ​ការប្រកួត​ធ្វើឡើង​មិនបាន​មួយ​ទឹក​ផង ឡៅ ចិត្រា​អាច​យកឈ្នះលើ​កីឡា​ករឡុង ជិន​បាន​ទៅហើយ គឺ​យកឈ្នះ​ដោយ​សន្លប់​តែម្ដង​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

 ពាក្យគន្លឹះ  កីឡាគុនខ្មែរ

ព័ត៌មានផ្សេងទៀត