លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖​សារ​លោក​សម រង្ស៊ី ​ចំពោះ​ព្រះមហាក្សត្រ​គ្មានប្រយោជន៍​​ក្នុង​នយោបាយ​ទេ​​

15-09-2019 4:24 pm 2566

​ស្ទើរ​គ្រប់​ក្រសួង​ស្ថាប័ន នៃ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ជា​បន្តបន្ទាប់​គ្នា រួមទាំង​តុលាការ​កម្ពុជា​ផង បានចេញ​លិខិត​ថ្កោលទោស និង​ចោទប្រកាន់​លើ​លោក​សម រង្ស៊ី ថា​បាន​ប្រមាថ​ដល់​ព្រះមហាក្សត្រ​។​

​ចំណែក​លោក​អ៊ូ ច័ន្ទ​រ័ត្ន ដែលជា​អ្នក​ស្និទ្ធ​នឹង​លោក​កឹម សុខា ហើយក៏​ធ្លាប់ជា​កូនចៅ​របស់លោក​សម រង្ស៊ី ដែរ ក៏​យល់ឃើញថា សារ​របស់លោក​សម រង្ស៊ី ចុងក្រោយ​នេះ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ព្រះមហាក្សត្រ ដែល​លោក​ថា លោក​សម រង្ស៊ី មិន​គួរប្រើ​ភាសា​បែបនេះ ទៅលើ​អង្គ​ព្រះមហាក្សត្រ​នោះទេ​។ លោក​និយាយថា សារ​លោក​សម រង្ស៊ី ចំពោះ​ព្រះមហាក្សត្រ មិនមាន​ប្រយោជន៍​ក្នុង​នយោបាយ​ឡើយ​។​

​ជា​ការកត់សម្គាល់​មួយទៀត ខណៈ​លោក​សម រង្ស៊ី កំពុង​ត្រូវបាន​ចោទថា ប្រមាថ​ព្រះមហាក្សត្រ ក៏​ស្រាប់តែ​ក្រុម​ស្និទ្ធ​នឹង​លោក​កឹម សុខា នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍​ជាថ្មី បញ្ជាក់ថា លោក​កឹម សុខា មិន​ទទួលស្គាល់​លោក​សម រង្ស៊ី ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ទេ​។ តើ ការច្រានចោល តួនាទី​របស់លោក​សម រង្ស៊ី ជា​ប្រធានស្តីទី ជាថ្មី ជាការ​ទាញ​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​ការពាក់ព័ន្ធ នឹង​ការប្រមាថ​ព្រះមហាក្សត្រ ពី​សំណាក់​លោក​សម រង្ស៊ី ឬ​យ៉ាងណា​? .....

​ជា​បន្ត សូម​ស្តាប់ លោក​អ៊ូ ច័ន្ទ​រ័ត្ន តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត