ក្រុមបាតុករ​អំពាវនាវ​​ឲ្យ​ចក្រភព​អង់គ្លេស​​ជួយ​ការពារ​​ហុងកុង​​​ពី​ចិន​

15-09-2019 2:50 pm 208
រូបភាពប្រជាជនហុងកុងនាំគ្នាប្រមូលផ្ដុំសុំឲ្យ​អង់គ្លេសជួយ

​ក្រុមបាតុករ​ហុងកុង​នៅ​ថ្ងៃទី​១៥​កញ្ញា​នេះ បាននាំគ្នា​ប្រមូលផ្ដុំ​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​ចក្រភព​អង់គ្លេស ដោយ​ទាមទារ​ឲ្យ​ទីក្រុង​ឡុង​ជួយ​ការពារ​ទីក្រុង​ហុងកុង​ពី​កណ្ដាប់ដៃ​ចិន និង​បង្កើន​សម្ពាធ​ដាក់​លើ​ទីក្រុង​ប៉េកាំង​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​។ ក្រុមបាតុករ​រាប់រយ​នាក់​នាំគ្នា​ច្រៀង​ចម្រៀង​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល និង​នាំគ្នា​គ្រវីទង់ជាតិ​សម័យ​អាណាមិគម​របស់​ហុងកុង​ផងដែ​រ​។ 

​ទីក្រុង​ហុងកុង​បាន​ស្ថិតក្រោម​ភាពវឹកវរ​អស់​រយៈពេល​ជាង​បី​ខែ​មកហើយ បន្ទាប់ពី​មាន​ចលនា​ប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ក្រុមបាតុករ​បាន​ទទូច​ឲ្យ​ចក្រភព​អង់គ្លេស ដែល​ធ្លាប់​ដាក់​អាណានិគម​លើ​ហុងកុង ជួយសង្គ្រោះ​ទីក្រុង​មួយ​នេះ​ផង​ព្រោះ​កំពុង​ញាំញី​ដោយ​ភាពចលាចល អំពើហិង្សា រួមទាំង​សកម្មភាព​ដែល​ក្រុមបាតុករ​ចាត់ទុកថា ជា​ការរំលោភបំពាន​សិទ្ធិសេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្ដែ​សម្រាប់​ចិន​វិញ​បាន​ហាម​ដាច់ខាត មិនឲ្យ​ភាគី​អន្ដរជាតិ​លូកដៃ​ក្នុង​បញ្ហា​ហុងកុង​ទេ ព្រោះ​វា​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន​៕

ព័ត៌មានផ្សេងទៀត