បង្គន់​មាស​​តម្លៃ​ជាង​៥​លាន​​ដុល្លារ​​ត្រូវ​ចោរលួច​​ពី​កន្លែង​​តាំងពិព័រណ៍​​នៅ​អង់គ្លេស​

15-09-2019 10:57 am 658
រូបភាពបង្គន់មាសដាក់ឲ្យ​អ្នកទៅទស្សនាប្រើប្រាស់

​តាម​ការបញ្ជាក់​ពី​ប៉ូលិស​បានឲ្យដឹងថា បង្គន់​មាស​១៨​កា​រ៉ាត់​ត្រូវបាន​ក្រុមចោរ​មួយក្រុម លួច​យក​ចេញពី​វិមាន Blenheim នៃ​ចក្រភព​អង់គ្លេស ជា​កន្លែង​ដែល​គេ​ដាក់​តាំងពិព័រណ៍​វត្ថុ​សិល្បៈ​។ បង្គន់​មាស​នោះ​មានតម្លៃ​ជាង​៥​លាន​ដុល្លារ​អាមេរិក ជា​ផ្នែក​មួយ​នៃ​ការតាំងពិព័រណ៍​បង្ហាញ​ពី​ការងារ​វិចិត្រករ​ជនជាតិ​អ៊ីតាលី លោក​Maurizio Cattelan ដែល​ពិព័រណ៍​បានចាប់ផ្ដើម​បើក​កាលពី​ពីរ​ថ្ងៃមុន ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាច្រើន​ផងដែរ​។​

​បង្គន់​មាស​មាន​ឈ្មោះថា “America” ដែល​កាលពីមុន​បានដាក់​បង្ហាញ​នៅក្នុង​សារមន្ទីរ​Guggenheim Museum ក្នុង​ទីក្រុង​ញូវយ៉ក ជា​កន្លែង​ដែលមាន​មនុស្ស​១​សែន​នាក់​អាច​ប្រើប្រាស់​វា​បាន​។ ចំណែក​ក្រុមចោរ​ដែលមាន​គ្នា​យ៉ាងតិចណាស់​ពីរ​ឡាន បាន​ចូល​នៅក្នុង​វិមាន​ហើយ​បាន​លួច​យក​បង្គន់​មុន​ម៉ោង​៥​ព្រឹកថ្ងៃសៅរ៍ម្សិលមិញ​។ ប៉ូលិស​បាន​ឃាត់ខ្លួន​បុរស​វ័យ​៦៦​ឆ្នាំ​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ ប៉ុន្ដែ​ពុំទាន់​ទទួលបាន​ព័ត៌មាន​ពី​បង្គន់​មាស​ដែល​បាត់​ទេ​៕​

ព័ត៌មានផ្សេងទៀត