ស្លឹក​ត្របែក​ដោះស្រាយ​បញ្ហា​ស្រៀវ​ធ្មេញ​

14-09-2019 4:46 pm 212

​ការ​ស្រៀវធ្មេញ កើតឡើង​នៅពេលដែល​ធ្មេញ​របស់​អ្នក បាត់បង់​រនាំង​ការពារ ដែល​ហៅថា cementum​។ នៅពេលដែល​អ្នក​ញ៉ាំ​ទឹក​ត្រជាក់ ឬ​ការ៉េម​ត្រជាក់ៗ អ្នក​ចាប់ផ្តើម​ស្រៀវ​ពើតៗ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​អាច​ប្រើប្រាស់​ស្លឹក​ត្របែក​។ យក​ស្លឹក​ត្របែក​២​ទៅ​៣​សន្លឹក លាង​ទឹក​ឲ្យ​ស្អាត រួច​យកមក​ទំពារ​១​ទៅ​២​នាទី​ហើយ​ខ្ជាក់​ចេញ​។ មួយថ្ងៃ​ទំពារ​ស្លឹក​ត្របែក​១​ទៅ​២​ដង ។ ស្លឹក​ត្របែក​ផ្ទុក​សារធាតុ flavonoids​ដូចជា quercetin និង rutin ដែលមាន​លក្ខណៈពិសេស ប្រឆាំងនឹង​ការ​រលាក ហើយ​សារធាតុ​flavonoids​ទាំងនេះហើយ ដែល​អាចជួយ​បន្ថយ​ការឈឺចាប់​ពី​ការ​ស្រៀវ​ធ្មេញ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត