គ្រោះទឹកជំនន់​នៅ​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី​១៤​កញ្ញា បណ្តាលឱ្យ​មនុស្ស​១១​នាក់​ស្លាប់​និង​៥​នាក់​របួស​

14-09-2019 3:38 pm 763

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ថ្លែង​ប្រាប់​វិទ្យុ​វា​យោ នៅ​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា ថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​កញ្ញា មាន​មនុស្ស​ស្លាប់​១១​នាក់ ក្នុងនោះ​ក្មេង​៥​នាក់ និង​៥​នាក់​របួស​ដោយសា​រពស់​ចឹក នៅក្នុង​គ្រោះទឹកជំនន់​នៅ​កម្ពុជា ។ 

​លោក កែវ វ៉ី បញ្ជាក់​បន្តថា គ្រោះ​ទឹកជំនន់​ដែល​កំពុង​កើតមានឡើង​នៅ​កម្ពុជា​នេះ បាន​ប៉ះពាល់​ទៅដល់​ខេត្ត​ចំនួន​៥ និង​មាន​៤​ខេត្ត​ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់ ។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា ខេត្ត​ដែល​កំពុង​រង​ផលប៉ះពាល់​ខ្លះ​បានចាប់ផ្តើម​ស្រក​ចុះបណ្តើរៗ​ហើយ តែ​ស្រក​ក្នុង​សភាព​យឺតយ៉ាវ ។ 

​អ្នកនាំពាក្យ​រូប​នេះ​អះអាងថា គណៈកម្មាធិការ​បាន​ត្រៀម​កម្លាំង​រួចរាល់​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​គ្រោះទឹកជំនន់ ។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​លោក កែវ វ៉ី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជាមួយនឹង​វិទ្យុ​វា​យោ ដែល​រៀបចំ​ជូន​ដោយ ទេព កោសល្យ ដូចតទៅ ៖

​សំឡេង​បទសម្ភាសន៍ ៖

 ពាក្យគន្លឹះ  គ្រោះទឹកជំនន់

ព័ត៌មានផ្សេងទៀត