ចរចា​ប្រាក់​ឈ្នួល​កម្មករ​៖​និយោជក​តំឡើង​ឲ្យ​៥០​សេន សហជីព​ទារ​១៩៧​ដុល្លារ​

13-09-2019 6:45 pm 330

​ក្នុង​កិច្ចប្រជុំ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ សម្រាប់​ឆ្នាំ​២០២០ លើក​ទី​៤ ដែល​បាន​ធ្វើឡើង កាល​ពី​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ភាគី​និយោជក បាន​តំឡើង​ថ្លៃ​ឈ្នួល​ត្រឹមតែ​៥០​សេន តែប៉ុណ្ណោះ ពោល​គឺ​១៨៤.៥​ដុល្លារ ខណៈ​ដែល​ភាគី​សហជីព​១៩៧​ដុល្លារ ក្នុង​១​ខែ​។​

​លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បានបញ្ជាក់​ថា តួលេខ​ប្រាក់​ឈ្នួល​ដែល​ភាគី​និយោជក​តំឡើង​ឲ្យ​នេះ ស្ថិតក្នុង​កម្រិត​ទាប​បំផុត និង​មិន​សាក​សម ដែល​ហៅថា ជាការ​តំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​នោះ​ឡើយ​។ លោក​បន្ថែមថា ឆ្លងកាត់​ការប្រជុំ​ចំនួន​៤​លើក​មក​នេះ ភាគី​និយោជក តំឡើង​បានត្រឹមតែ​២.៥​ដុល្លារ (២​ដុល្លារ ៥០​សេន​)​។​

​យ៉ាងណា ប្រសិនបើ​ការចរចា​នៅតែ​ជាប់គាំង​ទៀត គេ​នឹង​បន្ត​បើក​ការពិភាក្សា​ទៀត រហូត​ដល់​ថ្ងៃ​ទី​២៥​ខែ​កញ្ញា ឆ្នាំ​២០១៩​។ ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​។​

សំឡេង​

ព័ត៌មានផ្សេងទៀត