Lamborghini​​បង្ហាញ​​រូបរាង​​Lamborghini Sian​២០២០​​តម្លៃ​ជាង​​២​លាន​ដុល្លារ​

13-09-2019 3:29 pm 169
រូបភាពរថយន្ដ​Lamborghini Sian២០២០

​ក្រុមហ៊ុន​ផលិត​រថយន្ដ​ល្បីឈ្មោះ​របស់​អ៊ីតាលី​Lamborghini បានបង្ហាញ​វត្ដ​មាន​រថយន្ដ​ស៊េរី​ឆ្នាំ​២០២០​គឺ​Lamborghini Sian​ជា​ប្រភេទ​រថយន្ដ​sport​ដ៏​ស្រស់ស្អាត ហើយ​អ្វីដែល​ពិសេស​វា​ជា​រថយន្ដ​ប្រើ​ប្រព័ន្ធ hybrid​ជួយ​ការពារ​ការ​បំពុលបរិស្ថាន​ផងដែរ​។ រថយន្ដ​V12​ដំបូង​បំផុត​ដែល​ប្រើ​ប្រេងសាំង​ផង​និង​ភ្លើង​ផង​នេះ  ក៏​ជា​រថយន្ដ​មាន​កម្លាំង​ខ្លាំង​បំផុត​មួយ ល្បឿន​អាច​ស្ទុះ​ពី​០​ដល់​៦៣​ម៉ា​យ​ក្នុង​មួយ​ម៉ោង ក្នុងពេល​តិចជាង​២.៨​វិនាទី​។ រថយន្ដ​នេះ​ទៀតសោត​បានដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ដ​នៅ​ទីក្រុង​Frankfurt​ប្រទេស​អាល្លឺម៉ង់ ហើយ​បើ​និយាយ​ពី​តម្លៃ​វិញ​គឺ​២.២​លាន​ដុល្លារ​ក្នុង​មួយគ្រឿង​៕​

 

ព័ត៌មានផ្សេងទៀត