Messi​​នៅតែ​​ស្វាគមន៍​​បើ​Neymar​​ត្រឡប់មក​​Barcelona​វិញ​

13-09-2019 3:01 pm 142
រូបភាពកីឡាករMessi​និង​Neymarពេលលេងឲ្យ​Barcelona

​កីឡាករ​Lionel Messi​បានបង្ហាញ​អារម្មណ៍​ពិត​របស់ខ្លួន​ថា លោក​ពិតជា​ពេញចិត្ដ​ណាស់​ប្រសិនបើ​កីឡាករ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ីល​Neymar ត្រឡប់មក​កាន់​ទឹកដី​Camp Nou​របស់​Barcelona​វិញ​។ ការអះអាង​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​កាលពី​រដូវ​ក្ដៅ​ថា Neymar​កំពុង​ត្រូវបាន​Barcelona​ទាក់ទង​យក​ត្រឡប់មកវិញ​។ ប៉ុន្ដែ​ទីបំផុត​ក៏មាន​ព័ត៌មាន​ថា Neymar​សម្រេច​លេងឲ្យ​ក្លឹប​អ្នក​មានបារាំង​Paris Saint Germain(PSG)​មួយ​រដូវ​កាល​ទៀត​។ 

Neymar​បាន​ក្លាយជា​កីឡាករ​ដែល​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​ក្នុង​លោក នៅពេល​ផ្លាស់ប្ដូរ​ពី​ទឹកដី​Camp Nou​ទៅកាន់​ក្លឹប​PSG​កាលពី​ពីរ​ឆ្នាំមុន​។ ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី​វត្ដ​មាន​របស់គេ​នៅ​បារាំង មិន​ជោគជ័យ​ដូច​នៅ​Barcelona​ឡើយ ហើយ​ថែមទាំង​មាន​រឿងអាស្រូវ​ទៀត​។ ក្រៅពីនេះ​រូបគេ​បាន​រងរបួស​ជាច្រើនលើក ដែល​ធ្វើឲ្យ​ការប្រកួត​របស់គេ​មិនបាន​ជាប់លាប់​។​

​យ៉ាងណាមិញ​Messi​បាន​និយាយថា ខ្លួន​ពិតជា​ពេញចិត្ដ​បើ​Neymar​ត្រឡប់មកវិញ​។ តែ​តាមពិតទៅ​គេ​មិនដឹងថា​ក្លឹប​បានធ្វើ​អ្វីខ្លះ​ទេ​ដើម្បី​នាំ​Neymar​មកវិញ គ្រាន់តែ​ដឹងថា​វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​ក្នុង​ការចរចា​ជាមួយ​PSG​។ Messi​បញ្ជាក់ថា​លោក​ក៏​មិន​ខកចិត្ដ​ដែរ ព្រោះ​ពេលនេះ​លោក​មាន​ក្រុម​ដ៏​អស្ចារ្យ​មួយ​ទៅហើយ ដែល​អាច​ចូលរួម​ការប្រកួត​បាន​គ្រប់​ទាំងអស់​ទោះជា​គ្មាន​Neymar​ក៏ដោយ​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់MessiNeymar

ព័ត៌មានផ្សេងទៀត