ស្បែក​ភ្លឺរលោង​តាមបែប​ធម្មជាតិ​

13-09-2019 2:59 pm 173

ស្បែក​មុខ​ស្រអាប់​មិន​ស្រស់ថ្លា បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា ការបរិភោគ​អាហារ​ដែល​មិនមាន​សុខភាព​ល្អ គេង​មិនបាន​គ្រប់គ្រាន់ កត្តាបរិស្ថាន និង​ខ្វះ​សំណើម​។ ដើម្បី​កែខៃ​បញ្ហា​ស្បែក​មុខ​របស់​អ្នក​ឡើងវិញ ក្រៅពី​ប្តូរ​ទម្លាប់​ខុសឆ្គង​ខាងលើ អ្នក​អាចអនុវត្ត​រូបមន្ត​ថែរក្សា​ស្បែក​មុខ​តាមបែប​ធម្មជាតិ ដោយ​ប្រើ​ម្ស៉ៅ​រ​មៀត ទឹកដោះគោ និង​ទឹកឃ្មុំ​។ យក​ម្ស៉ៅ​រមៀត​មួយ​ស្លាបព្រា ទឹកឃ្មុំ​បន្តិច និង​ទឹកដោះគោ​កន្លះ​ស្លាបព្រា លាយ​បញ្ចូល​គ្នា ហើយ​កូរ​ឲ្យ​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​១៥​ទៅ​២០​នាទី រួច​លាងជម្រះ​មុខ​ចេញ​។ អនុវត្ត​រូបមន្ត​នេះ ម្តង​ក្នុង​មួយ​សប្តាហ៍ ឲ្យក្លាយ​ជា​ទម្លាប់​យូរៗ​ទៅ ស្បែក​មុខ​របស់​អ្នក​និង​ផ្លាស់ប្តូរ មកជា​ភ្លឺរលោង​តាមបែប​ធម្មជាតិ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត