មហាសេដ្ឋី​ចិន​​លោក​ជេក ម៉ា​​ចុះ​ចេញពី​​ប្រធាន​​ក្រុមហ៊ុន​​Alibaba​​ជា​ផ្លូវកា​រហើយ​

12-09-2019 5:13 pm 280
រូបភាព​លោកជេក ម៉ា

​មហាសេដ្ឋី​ចិន​លោក​ជេក ម៉ា​(Jack Ma) ដែលជា​អ្នកបង្កើត​ក្រុមហ៊ុន​អេឡិចត្រូនិច​យក្ស​Alibaba មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​Hangzhou​ប្រទេស​ចិន​២០​ឆ្នាំ​មកហើយ​នោះ បានប្រកាស​លាឈប់​ពី​ប្រធាន​ក្រុមហ៊ុន​ជា​ផ្លូវកា​រហើយ​កាលពី​ថ្ងៃ​អង្គារ​។  ថ្ងៃ​ចុងក្រោយ​របស់លោក​នៅ​Alibaba ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ចំ​ថ្ងៃ​ខួបកំណើត​៥៥​ឆ្នាំ​របស់លោក ជាមួយនឹង​ការសម្ដែង​ផ្សេងៗ​ជាច្រើន​នៅ​ពហុ​កីឡដ្ឋាន​មួយ មាន​មនុស្ស​ចូលរួម​ប្រមាណ​៨​ម៉ឺន​នាក់​។ នៅក្នុង​សុន្ទរកថា​ចុងក្រោយ​របស់លោក លោក​បាន​ពិភាក្សា​ពី​បញ្ហា​ប្រឈម​ម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជា​របៀប​ដែល​បច្ចេកវិទ្យា​នៅ​ថ្ងៃ​អនាគត មាន​តួយ៉ាង​បច្ចេកវិទ្យា​5G​ជាដើម​នោះ អាចមាន​ផលប៉ះពាល់​កម្រិតណា​នៅក្នុង​វិស័យ​ជំនួញ​អន្ដរជាតិ​៕

 ពាក្យគន្លឹះ  ជីវិតលោកជេកម៉ា

ព័ត៌មានផ្សេងទៀត