នាយករដ្ឋមន្ត្រី​ឡាវ​៖ គ្មាន​ការផ្តល់​ទីតាំង​ឲ្យ​លោក​សម រង្ស៊ី​ឆ្លងកាត់ ដើម្បី​ចូល​កម្ពុជា​ទេ​

12-09-2019 4:10 pm 250

​លោក ថង​លូន ស៊ី​ស៊ី​លី​ត នាយករដ្ឋមន្ត្រី​ឡាវ បាន​មានប្រសាសន៍​នៅ​ចំពោះមុខ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា រដ្ឋាភិបាល​ឡាវ នឹង​មិន​អនុញ្ញាត​ដាច់ខាត​ឲ្យ​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង ដែល​មាន​ទោសទណ្ឌ ឆ្លងកាត់​ប្រទេស​ឡាវ ចូល​មក​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​នោះ​ឡើយ ហើយ​រដ្ឋាភិបាល​ក្រុង​វៀង​ច័ន្ទ នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ជាទីបំផុត​។​

​ការប្រកាស​ជំហរ​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត នា​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា មាន​អ្នកវិភាគ​មួយរូប​ថា ប្រទេស​ឡាវ នឹង​ផ្ដល់​ទីតាំង​ឲ្យ​បុគ្គល សម រង្ស៊ី ឆ្លងកាត់ ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា​។ តែ​យ៉ាងណា លោក ថង់​លូន ស៊ី​ស៊ូ​លី​ត ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ទៀតថា វា​ជា​ព័ត៌មាន​មិន​ពិត ដែល​មាន​បំណង​បង្កើត​ការបែកបាក់​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ឡាវ​តែប៉ុណ្ណោះ​។​

​សូម​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ​..៖

​សំឡេង​

ព័ត៌មានផ្សេងទៀត