​សម រង្ស៊ី ​ហ៊ាន​ចូល​ទឹក​ដី​​អាស៊ាន​ទេ​ ពេលហ៊ុន សែន​ បញ្ជូន​ដីកា​​ដល់​ប្រទេស​​ទាំងនោះ​?​

12-09-2019 4:00 pm 1915

​នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​កម្ពុជា គឺ​លោក​ហ៊ុន សែន បាន​អះអាង​យ៉ាងច្បាស់ៗ​ថា សាលដីកា​ចាប់ខ្លួន​លោក​សម រង្ស៊ី នឹង​បញ្ជូន​ទៅកាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បីឲ្យ​ប្រទេស​អាស៊ាន​ទាំងនោះ​ដឹងថា លោក​សម រង្ស៊ី បាន​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ប្រធាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​ជា​អ្នកតាមដាន​ស្ថានភាព​នយោបាយ នៅ​កម្ពុជា​ផង គឺ​លោក​គិន ភា ចោទសួរ​ទៅ​លោក​សម រង្ស៊ី វិញ​ថា តើ​លោក​សម រង្ស៊ី មាន​ចិត្តសឿង​ហ៊ាន​ជាន់​ទឹកដី​អាស៊ាន​ទាំងនោះ ឬទេ នៅពេល​ដីកាចាប់ខ្លួន បញ្ជូនទៅ​ដល់​ប្រទេស​ជា​សមាជិក អាស៊ាន​ទាំងនោះ​?

​យ៉ាងណា លោក​គិន ភា នៅតែ​អះអាងថា លោក​សម រង្ស៊ី នឹងមិន​ហ៊ាន​ចូល​តាម​សន្យា​ឡើយ​។ បើ​ចូល​បាន​ទាល់តែ មាន​ការសម្របសម្រួល​ស្ថានការណ៍​នយោបាយ​ណាមួយ​កើតឡើង​។ ដូច្នេះ លោក​គិន ភា ប្រាប់​ដល់​អ្នកគាំទ្រ​ទាំងសងខាង កុំឲ្យ​ជឿ​ផ្កាប់ លើ​អ្នកនយោបាយ ហួសហេតុ​ពេក .....

​ជា​បន្ត​សូម​ស្តាប់ ការលើកឡើង​របស់លោ​កគិន ភា តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកសមរង្ស៊ីលោកគិនភា

ព័ត៌មានផ្សេងទៀត