កម្ពុជា​ប្រកាស​ជំហរ មិន​សុំ​ជំនួយ​ពី​បរទេស​ណា​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ទឹកជំនន់​ទេ​

12-09-2019 2:13 pm 251

​នៅក្នុង​កាលៈទេសៈ នៃ​ដំណោះស្រាយ​ក្នុងការ​ប្រឈម​នឹង​គ្រោះទឹកជំនន់​នេះ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​កម្ពុជា​ពុំមាន​ជំហរ សុំ​ជំនួយ​ពី​បរទេស​ណា​នោះទេ អាស្រ័យ​ដោយ​កម្ពុជា​មាន​ថវិកា​គ្រប់គ្រាន់ ក្នុង​កិច្ច​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​នេះ​បើតាម ការលើកឡើង​របស់ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​គួរបញ្ជាក់​ផងដែ​រថា កាលពីពេល​ថ្មី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​សម្រេច​បញ្ចេញ​អង្ករ​ចំនួន ១.០០០​តោន និង​ថវិកា​ចំនួន ២.០០០ លាន​រៀល ជូន​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ទាំងឡាយ ដែល​ប្រឈម​នឹង​គ្រោះទឹកជំនន់ ៕

ព័ត៌មានផ្សេងទៀត