សាលា​បឋម​ និង​មធ្យមសិក្សា​ចំនួន​៦​​បានទទួល​ជ័យលាភី​​សាលា​មេត្រី​បរិស្ថាន​ឆ្នាំ​២០១៩​

12-09-2019 12:03 pm 107

​នៅ​ថ្ងៃទី​១១ កញ្ញា ក្រសួងបរិស្ថាន​បាន​រកឃើញ​សាលា​បឋម និង​មធ្យមសិក្សា ចំនួន​៦ ក្នុងចំណោម​សាលា​ចំនួន ១៨ ដែល​ចូលរួម​ប្រកួតប្រជែង​បានទទួល​ជ័យលាភី​សាលា​មេត្រី​បរិស្ថាន ពី​ក្រសួងបរិស្ថាន ។​ពិធី​ប្រកាស​ជ័យលាភី​ការប្រកួតប្រជែង សាលា​មេត្រី​បរិស្ថាន​ថ្នាក់ជាតិ ឆ្នាំ​២០១៩​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​អប់រំ និង​តំណាង​សាលា​នានា ដែល​បាន​ចូលរួម​ប្រកួត នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។​

សាលា​ជ័យលាភី​ទាំង ៦ នោះ​រួមមាន ១.​សាលាបឋមសិក្សា​ស្វាយជ្រំ មកពី​ខេត្តស្វាយរៀង ទទួលបាន​ចំណាត់ថ្នាក់​កម្រិត​មាស​, ២.​សាលាបឋមសិក្សា​គិរី​សុវណ្ណ​វង្ស​មកពី​ខេត្តកំពង់ឆ្នាំង ទទួលបាន​ចំណាត់ថ្នាក់​កម្រិត​ប្រាក់​, ៣.​សាលាបឋមសិក្សា ហ៊ុន សែន ឬ​ស្សី​ជ្រោយ ទទួលបាន​ចំណាត់ថ្នាក់​កម្រិត​សំរឹទ្ធ​, ៤.​វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ មកពី​ខេត្ត​ឧត្តមានជ័យ ទទួលបាន​ចំណាត់ថ្នាក់​កម្រិត​មាស​, ៥.​វិទ្យាល័យ ២៨ មករា មកពី​ខេត្តសៀមរាប ទទួលបាន​ចំណាត់ថ្នាក់​កម្រិត​ប្រាក់​, ៦.​វិទ្យាល័យ​ពេជ្រ​ចិន្តា មកពី​ខេត្តបាត់ដំបង ទទួលបាន​ចំណាត់ថ្នាក់​កម្រិត​សំរឹទ្ធ​៕ 

ព័ត៌មានផ្សេងទៀត